សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ណាមួយដែលអាចកើតឡើងជាយថាហេតុនៅកូរ៉ខាងជើង

វ៉ាស៊ីងតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានឲ្យដឹងនៅក្នុងសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងត្រៀមសម្រាប់ព្រឹត្តិការណ៍ណាមួយដែលអាចកើតមានឡើងជាយថាហេតុនៅកូរ៉េខាងជើង ខណៈដែលខ្លួនកំពុងឃ្លាំមើលរបបនេះយ៉ាងយកចិត្តទុកដាក់ចំពេលមានរបាយការណ៍ដែលមិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយអំពីសុខភាពរបស់លោក​​ គីម ជុងអ៊ុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូងថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០។

 
សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ណាមួយដែលអាចកើតឡើងជាយថាហេតុនៅកូរ៉ខាងជើង

 

លោក ប៉ុមប៉េអូ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា មិនថាមានរឿងអ្វីកើតឡើងក៏ដោយនៅកូរ៉េខាងជើង បេសកកម្មតែមួយគត់របស់សហរដ្ឋអាមេរិកគឺផ្តោតលើការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង ដោយសង្ឈឹមថានឹងជួយឲ្យពលរដ្ឋកូរ៉េខាងជើងមានអនាគតល្អ។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានឲ្យដឹងថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ធ្លាក់ខ្លួនឈឺយ៉ាងទម្ងន់ ឬថាលោកកំពុងលាក់ខ្លួននៅទីក្រុងវ៉ុនសាន់ ដើម្បីគេងចេញពីការឆ្លងវីរុសកូវីដ១៩។

លោក ដូណាល់ ត្រាំ ក៏បាននិយាយដែរថា លោកដឹងថាមានរឿងអ្វី ហើយថាលោកមិនអាចនិយាយអ្វីបានឡើយអំពីលោក គីម ជុងអ៊ុន នាពេលនេះ។ លោកបានបន្ថែមថា លោកគ្រាន់តែសង្ឈឹមថាមេដឹកនាំកូរ៉េខាងជើងរូបនេះមិនអី៕

ប្រភព​៖ Yonhap ប្រែសម្រួល៖ ចាប មិថុនា