ឯកឧត្តម ស៊ុន ចាន់ថុល បានទទួលជួបសម្ដែងការ គួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ: នៅថ្ងៃចន្ទ​ ទី២៩ ខែមិថុនា ឆ្នាំ២០២០ កាលពីម្សិលមិញ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្ដែងការ គួរសម និងពិភាក្សាការងារជាមួយឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជា ដោយមានការអមដំណើរពីគណៈប្រតិភូមួយចំនួនរួមមាន៖ លោក KANATA Tomohiro និងលោក TOKIOKA Toshikazu ជាលេខាទីមួយ និងលោកMr. HIROSE Atsushi ជាលេខាទីពីរអមស្ថានទូតផងដែរ។

 
ឯកឧត្តម ស៊ុន ចាន់ថុល បានទទួលជួបសម្ដែងការ គួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ស៊ុន ចាន់ថុល បានទទួលជួបសម្ដែងការ គួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ស៊ុន ចាន់ថុល បានទទួលជួបសម្ដែងការ គួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ស៊ុន ចាន់ថុល បានទទួលជួបសម្ដែងការ គួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

 

ជំនួបនេះមានគោលបំណងពិភាក្សាអំពីផលប៉ះពាល់នៃមេរោគកូវីដ-១៩ទាក់ទងនឹងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការនៅកម្ពុជា ការផ្លាស់ប្ដូរទស្សនៈទៅវិញទៅមកស្ដីអំពីផលប៉ះពាល់មេរោគកូវីដ-១៩ និងរបាយការណ៍ពីភាគីជប៉ុនទាក់ទងនឹងគម្រោងកំពង់ផែក្រុងព្រះសីហនុផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនគណៈប្រតិភូអំពីដំណើរការរលូននៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ពង្រីកនិងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២និង២២ និងគម្រោងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត ក្នុងអំឡុងពេលដែលពិភពលោកកំពុងទទួលរងនូវការឆ្លងរាតត្បាត ពីមេរោគកូវីដ-១៩ ដែលក្នុងនោះរួមមានកម្ពុជាផងដែរ។

ដោយឡែកទាក់ទងនឹងការឆ្លងរាតត្បាតនៃមេរោគកូវីដ-១៩នេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានស្នើឲ្យ ឯកឧត្តមទេសរដ្ឋមន្ត្រីពិចារណាលើការបន្ធូរបន្ថយចំពោះវិធានការ និងការបង្ការមេរោគកូវីដ-១៩ចំពោះ មន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនដែលត្រូវមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរូបវន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតនិងគណៈប្រតិភូថា នឹងលើកបញ្ហានេះទៅក្រសួងសុខាភិបាល ដើម្បីពិចារណាលទ្ធភាពបន្ធូរបន្ថយចំពោះការអនុវត្តវិធានការ និងការបង្ការមេរោគកូវីដ-១៩នៅកម្ពុជា ដើម្បីឱ្យមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនអាចមកបំពេញ ការងារនៅកម្ពុជាដោយគ្មានភាពរាំងស្ទះ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមត្ថភាពអាចគ្រប់គ្រង និងបង្ការការរាតត្បាត មេរោគកូវីដ-១៩ បានយ៉ាង មានប្រសិទ្ធភាព ដោយគិតរហូតមកទល់ពេលនេះកម្ពុជាទទួលបានតែករណីនាំចូលពីខាងក្រៅប៉ុណ្ណោះ៕

 

 

 

ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន