ប្រយ័ត្នបាត់ផេក​! ជន​អនាមិក​បន្លំ​ជាក្រុមហ៊ុន​ Meta មកស្នេីសុំសហការ​ជាដៃ​គូរ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​

នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅ​មួយរយៈចុងក្រោយនេះ​ មានករណីលួចកាន់កាប់ដោយខុសច្បាប់​នូវ​ គណនី​ ឬ​ទំព័រហ្វេសប៊ុកផេក​ ដោយប្រេីប្រាស់វិធីសាស្ត្រ​ក្លែង​បន្លំ​ក្នុង​រូប​ភាព​ផ្សេងៗ​។

 
ប្រយ័ត្នបាត់ផេក​!  ជន​អនាមិក​បន្លំ​ជាក្រុមហ៊ុន​ Meta មកស្នេីសុំសហការ​ជាដៃ​គូរ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​

នៅពេលថ្មីៗនេះជនខិលខូច​បានប្រេី​ប្រាស់​ល្បិចបន្លំផ្សេងៗក្នុងគោលបំណងអូសទាញអ្នក​ប្រេីប្រាស់​ហ្វេសប៊ុក​ គោលដៅចុចលេីតំណភ្ជាប់​ ដេីម្បីវាយបញ្ចូលនូវព័ត៌មានគណនី​ (ឈ្មោះគណនី​ និងលេខសម្ងាត់)​ ដូន​ខាងក្រោម​៖

១​.​ បង្កើតទំព័រ​ផេកដែលមាន​ឈ្មោះ​ស្រដៀង​ទៅ​នឹង​ក្រុមហ៊ុន​ Meta ​ធ្វើ​ការ​ផុស​ ឬឆាតអ្នក​រួច​ បោកបញ្ឆោត​អ្នកដោយ​និយាយ​ថា​គណនី​ ឬផេក​របស់​អ្នក​កំពុង​តែ​គ្មាន​សុវត្ថិភាព​ រួច​បញ្ជា​អោយ​អ្នកចុច​លេី​តំណរ​ភ្ជាប់​ដែល​ជា​អន្ទាក់​។

២.ប្រេី​អ៊ីម៉ែល (​Scams Mail )​មក​ដេីរ​តួរ​ជាក្រុមហ៊ុន​ Meta ក្នុង​ការ​ស្នេីសុំ​សហការ​ក្នុង​ភាព​ជា​ដៃ​គួរ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ នឹង​ទទួល​បាន​ប្រាក់​កម្រៃ​ជា​ប្រចាំ​ពី​ក្រុមហ៊ុន​ Meta ​ ។

ជាថ្មីម្តងទៀត​ នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​ សូមក្រេីនរំលឹកដល់ប្រជាពលរដ្ឋ​ មេត្តាពិនិត្យពិច្ច័យ​ ​មុនពេលចុចលេីតំណភ្ជាប់​ ឬវាយបញ្ចូលនូវព័ត៌មានសម្ងាត់របស់ខ្លួន​ ដោយពិចារណានូវទស្សនាទានមួយចំនួន​ ដូចខាងក្រោម៖

១.​ ពិនិត្យ​ប្រភព​គណនីអ៊ីម៉ែល​ដែល​បាន​ផ្ញើ​មកដោយ Domain ពិតរបស់​ក្រុមហ៊ុន​ Meta មានដូចជា​​ @fb.com, @facebookmail.com, @facebook.com, @support.facebook.com​ ជាដេីម។

២.​ សូម​ធ្វើការ​គិត​ពិចារណា​អោយ​ច្បាស់​លេី​ខ្លឹមសារ​ នៃ​ អ៊ីម៉ែល​ដែល​បាន​ទទួល​ ក្នុង​ករណី​ទាមទារ​ឱ្យអ្នក​ផ្តល់​ទិន្នន័យ​ ឬ​ចុចលេី​តំណរ​ភ្ជាប់​អ្វី​មួយ។

៣.​ សូមធ្វើការរាយការណ៍ (Report) អត្ថបទផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) ឬអត្ថបទ (Posts) នៃផលិតផល ឬសេវាទាំងនោះ ដើម្បីកុំឱ្យមានជនរងគ្រោះធ្លាក់ចូលក្នុងល្បិចឆបោកនេះជាបន្តបន្ទាប់។

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្