តេីត្រូវធ្វេីដូចម្តេចដេីម្បីបង្កេីនសុវត្ថិភាពការងារពីចម្ងាយ (Remote Work Security)?
នាយកដ្ឋានព័ត៌មានវិទ្យា៖ ការបំពេញការងារពីចម្ងាយដោយប្រេីប្រាស់បច្ចេកវិទ្យាឌីជីថល បានក្លាយជាជម្រេីសដ៏ពេញនិយម ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងពេលទន្ទឹមគ្នានេះ ហានិភ័យក៏បានកេីតមានឡេីងជាបន្តបន្ទាប់ តួយ៉ាងការលួចយកទិន្នន័យ ការស្កាត់ស្ទាក់ចរាចរណ៍ទិន្នន័យ ការលួចជ្រៀតចូលប្រព័ន្ធ ការចម្លងមេរោគ និងអំពេីល្មេីសមួយចំនួនផ្សេងទៀត ដែលផ្តល់ប៉ះពាល់ផ្ទាល់ ឬប្រយោល ដល់បុគ្គល ឬស្ថាប័នផងដែរ។
ខាងក្រោមនេះជាវិធីសាស្ត្រមូលដ្ឋាន ចំនួន០៥ ដេីម្បីសុវត្ថិភាពការងារពីចម្ងាយ៖
១. ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញ Wi-Fi សាធារណៈ ដេីម្បីធ្វេីការបញ្ជូនទិន្នន័យ ទូទាត់ប្រាក់ ទំនាក់ទំនង ឬដំណេីរការប្រព័ន្ធសំខាន់ៗរបស់ស្ថាប័ន
២. ធ្វេីការត្រួតពិនិត្យឧបករណ៍តភ្ជាប់មកកាន់ហេដ្ឋារចនាសម្ព័ន្ធណេតវេីករបស់ស្ថាប័ន ដេីម្បីពិនិត្យការអនុឡោមតាមបទដ្ឋានសុវត្ថិភាព (ធ្វេីបច្ចុប្បន្នភាពកម្មវិធី បានដំឡេីងកម្មវិធីកម្ចាត់មេរោគ ប្រព័ន្ធប្រតិបត្តិការមានអាជ្ញាប័ណ្ណត្រឹមត្រូវ ។ល។)
៣. ដំឡេីងកូដនីយកម្ម (Encryption) សម្រាប់ទំនាក់ទំនងផ្លាស់ប្តូរទិន្នន័យ និងដំណេីរការប្រព័ន្ធពីខាងក្រៅ។ បច្ចេកវិទ្យា Virtual Private Network (VPN) បានដេីរតួរយ៉ាងសំខាន់ក្នុងការតភ្ជាប់រវាងអ្នកប្រេីប្រាស់ខាងក្រៅចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធណេតវេីក ឬប្រព័ន្ធរបស់ស្ថាប័ន ដោយគាំពារចរាចរណ៍ទិន្នន័យដោយប្រេីប្រាស់ច្រកសុវត្ថិភាព (Security Tunnel)
៤. ចែករំលែកព័ត៌មាន និងចំណេះដឹងអំពីសុវត្ថិភាពលេីបណ្តាញអ៊ីនធឺណិត ជូនដល់បុគ្គលិកជាប្រចាំ ដោយរៀបចំយន្តការប្រឹក្សាយោបល់និងទទួលសេចក្តីរាយការណ៍ពីបុគ្គលិកផងដែរ
៥. ដំឡេីងអភិបាលកិច្ចសន្តិសុខបច្ចកវិទ្យាឌីជីថល ធ្វេីការពិនិត្យតាមដាន និងឆ្លេីយតបប្រកបដោយប្រសិទ្ធភាព។
កំណត់សម្គាល់៖ ចូរប្រេីប្រាស់ VPN ដែលទទួលស្គាល់ត្រឹមត្រូវពីស្ថាប័ន បេីមិនដូច្នេះទេ អ្នកក៏អាចក្លាយជាជនរងគ្រោះនៃការលួចយកទិន្នន័យពីសំណាក់ជនខិលខូចផងដែរ។
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា