[វីដេអូ] Ep.8 # តើការចាក់អាំងស៊ុយលីនជាដំណាក់កាលចុងក្រោយនៃជំងឺទឹកនោមផ្អែមមែនទេ?

អ្នកជំងឺគ្រប់ស្រទាប់វណ្ណ:អាចកើតជំងឺទឹកនោមផ្អែមបានដូចគ្នា បើទោះបីមានការហូបចុកបែប កសិករ អាជីវករ មានន័យថាទាំងអស់គ្នាសុទ្ធតែអាចកើតជំងឺទឹកនោមផ្អែមបានគ្រប់ៗគ្នា។

 
[វីដេអូ] Ep.8 # តើការចាក់អាំងស៊ុយលីនជាដំណាក់កាលចុងក្រោយនៃជំងឺទឹកនោមផ្អែមមែនទេ?

ជំងឺទឹកនោមផ្អែមចែកចេញជាបីប្រភេទធំៗគឺ

  1. ប្រភេទ១ ដែលកើតឡើងទៅលើក្មេងតូចៗ ឬមនុស្សចាប់ផ្តើមពេញវ័យ។ ត្រូវឲ្យចាក់អាំងស៊ុយលីនជាប្រចាំ បើមិនដូច្នោះទេនឹងប៉ះពាល់សិរីរាង្គសំខាន់ៗនៅក្នុងខ្លួនគាត់ ឬក៏អាយុជីវិតគាត់។
  2. ប្រភេទ២ កើតទៅលើមនុស្សនៅវ័យកណ្តាលហើយភាគរយនៃការកើតគឺកើតច្រើនជាងគេ។ចំពោះការព្យាបាលគឺប្រើថ្នាំគ្រាប់ ឬថ្នាំគ្រាប់ជាមួយនិងថ្នាំអាំងស៊ុយលីន។
  3. ប្រភេទ៣ កើតអំឡុងពេលមានផ្ទៃពោះ មានន័យថាកើតទៅលើស្រ្តីមានផ្ទៃពោះក្នុងសប្តាហ៍ទី២៤- ២៨ ឃើញថាមានបំរែបំរួលជាតិស្ករក្នុងខ្លួនគាត់ ដោយពីមុនគាត់មិនមានជំងឺទឹកនោមផ្អែមមកទេ។

 

សូមរម្លឹកថា ជំងឺទឹកនោមផ្អែមអាចព្យាបាលដោយឳសថបុរាណ ឬអាហារបំប៉នណាមួយនោះគឺមិនមែនជារឿងពិតទេ គឺផ្ទុយពីការពិត។

ជំងឹទឹកនោមផ្អែមគឺជាជំងឺរាំរ៉ៃ ដែលគេឃើញមានជាតិស្ករនៅក្នុងឈាមកើនឡើងខ្ពស់រយ:ពេលយូរហើយបណ្តាលឲ្យមានផលប៉ះពាល់ទៅដល់លំពែងអ្នកជំងឺ។

ដើម្បីដឹងថាអ្នកមានជំងឺទឹកនោមផ្អែមជាដំបូងអ្នកត្រូវទទួលស្គាល់ថាខ្លួនមានជំងឺទឹកនោមផ្អែមជាមុនសិន នៅពេលដែលគាត់ដឹងថាខ្លួនមានជំងឺទឹកនោមផ្អែមនោះគាត់នឹងស្វះស្វែងរកសេវាពិគ្រោះយោបល់ និងស្វែងរកការព្យាបាល។

ការព្យាបាលមិនមែនស្ថិតនៅលើគ្រូពេទ្យតែមួយមុខនោះទេ គឺស្ថិតនៅលើអ្នកជំងឺផ្ទាល់ និងការចូលរួមពីក្រុមគ្រួសារ។ អ្នកជំងឺត្រូវផ្លាស់ប្តូរការរស់នៅដូចជា ការហាត់ប្រាណ ការហូបចុក និងការប្រើប្រាស់ឳថស នោះជាតិស្ករនឹងត្រលប់មកថយចុះវិញធម្មតា។

+ការព្យាបាល

កន្លងមកអ្នកជំងឺតែងតែមានការយឺតយ៉ាវជាមួយនឹងរកឃើញនៅជំងឺទឹកនោមផ្អែម។ ជាទូទៅអ្នកត្រូវទៅត្រួតពិនិត្យសុខភាពរយ:ពេលពី ៦ខែទៅ ១ឆ្នាំម្តងដើម្បីតាមដានសុខភាព។

ចំពោះអ្នកជំងឺខ្លះលុះត្រាតែមានជំងឺប្រចាំកាយហើយទើបទៅជួបគ្រូពេទ្យ ហើយប្រសិនបើគាត់ធ្វើតេស្តទាន់ពេលវេលា នៅដំណាក់កាលដំបូងគ្រូពេទ្យនិងពន្យល់អ្នកជំងឺឲ្យផ្លាស់ប្ដូរនូវទំលាប់រស់នៅតាមរយ:ការហូបចុក មានសៀវភៅគោលការណ៍ណែនាំផ្សេងៗសម្រាប់អប់រំគាត់ឲ្យគាត់ធ្វើការផ្លាស់ប្ដូរទំលាប់ ងាកមកការហាត់ប្រាណក្នុងមួយថ្ងៃហាត់ប្រាណពី ៣០ ទៅ ៤០នាទីក្នុងមួយសប្តាហ៍។

ប្រសិនបើទុកឲ្យជំងឺនេះវិវឌ្ឍនទៅរយ:ពេលយូរមិនមានចំណាត់ការអ្វីទាំងអស់ នោះនឹងធ្វើឲ្យប៉ះពាល់ដល់សិរីរាង្គរបស់អ្នកជំងឺជាច្រើន។ប្រសិនបើយើងបញ្ចូលថ្នាំ និងកែប្រែរបបអាហារ និងហាត់ប្រាណឲ្យបានទាន់ពេលវេលា តាមការសិក្សាគឺទទួលបានលទ្ធផលល្អក្នុងរយ:ពេលយូរ។

ការប្រើប្រាស់ថ្នាំសំរាប់ព្យាបាលជំងឺទឹកនោមផ្អែមត្រូវបានបែងចែកជា ២ គឺការប្រើថ្នាំគ្រាប់ និងការប្រើថ្នាំចាក់។

+វិធីសាស្រ្តក្នុងការថែទាំ

 -ជំងឺនេះច្រើនជាង៥០%យើងអាចបង្កាបាន ហើយការបង្កានោះអាចផ្លាស់ប្តូរបានតាមរយ:ការរស់នៅ មានន័យថា តមការហូបចុក យើងត្រូវចេះជ្រើសរើសអាហារ តមអាហារណាដែលមានជាតិផ្អែមខ្ពស់ ជាតិស្ករខ្ពស់ អាហារណាដែលមានជាតិខ្លាញ់ខ្ពស់ មានជាតិប្រៃខ្លាំង អាហារទាំងអស់នោះនឹងប៉ះពាល់សុខភាពយើងទៅថ្ងៃក្រោយ។

-អ្នកត្រូវចេះជ្រើរើសរបបអាហារណាដែលធ្វើឲ្យយើងមានសុខភាពល្អ ដូចជាការញុំាត្រីឲ្យបានច្រើន ញុំាបន្ថែគ្រប់មុខ។

-កាត់បន្ថយញុំាសាច់សត្វ ដូចជាសាច់គោ សាច់មាន់ និងសាច់ទាជាដើម។

-កាត់បន្ថការផឹកសុរា។

-គួរបញ្ឈប់ការជក់បារី ។

-គួរមានពេលលំហែលចិត្ត ដោយការដើរកំសាន្តមានន័យថាធ្វើឲ្យចិត្តជ្រះថ្លា និងធ្វើឲ្យអារម្មណ៍ស្ងប់ជាដើម។

-ជំងឺនេះត្រូវមានការជំរុញឲ្យមានការយកចិត្តទុកដាក់ពីក្រុមគ្រួសារ ដូចជាការណែនាំអ្នកជំងឺឲ្យអ្នកជំងឺលេបថ្នាំឲ្យបានទៀងទាត់ និងជួបគ្រូពេទ្យជាដើម។

+សារដ៏មានសារប្រយោជន៍

ចំពោះអ្នកមានជំងឺទឹកនោមផ្អែមអ្នកត្រូវតមអាហារដូចបានរៀបរាប់ខាងលើ ធ្វើការហាត់ប្រាណ ញុំាថ្នាំ និងទៅជួបគ្រូពេទ្យឲ្យបានទៀងទាត់។

ចំពោះអ្នកមិនមានជំងឺទឹកនោមផ្អែម ស្ថិតនៅក្នុងដំណាក់ការរុករកអ្នកអាចទៅជួសជាតិស្ករនៅមន្ទីរពេទ្យដែលនៅជិតផ្ទះដើម្បីតាមជាតិស្ករ និងបូមឈាមយកទៅពិនិត្យ នៅពេលចេញលទ្ធផលនឹងដឹងថាអ្នកមានជំងឺនេះឬក៏អត់៕

សូមទស្សនាវីដេអូដូចខាងក្រោម៖

 

ប្រភព: វេជ្ជបណ្ឌិត ប៊ុន សុជាតិ