ទីបំផុតជប៉ុន និងអង់គ្លេសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្លូវការ

តូក្យូ៖ ប្រទេសជប៉ុន និងចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្លូវការ ហើយនៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ នេះគឺជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងបំផុតរបស់ចក្រភពអង់គ្លេស ចាប់តាំងពីប្រទេសនេះក្លាយជាប្រទេសពាណិជ្ជកម្មឯករាជ្យសារជាថ្មី។

 
ទីបំផុតជប៉ុន និងអង់គ្លេសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្លូវការ

កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេស អ្នកស្រី លីត្រាស់ (Liz Truss)និងរដ្ឋមន្ត្រី ក្រសួងការបរទេសជប៉ុន លោក ម៉ូតេគី (Toshimitsu Motegi) បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទូលំទូលាយមួយកាលពីខែកញ្ញាកន្លងទៅ។

ភាគីខាងចក្រភពអង់គ្លេសបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះមានន័យថា ៩៩% នៃការ នាំចេញរបស់អង់គ្លេសទៅជប៉ុននឹងមិនរាប់បញ្ចូលពន្ធគយនោះទេ ហើយវានឹងអាចបង្កើនផលចំណូលពីការនាំចេញនាំចូលរវាងប្រទេសទាំង២ បានដល់ទៅ ១៩.៩ពាន់លានដុល្លារក្នុងរយៈពេលវែង បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ព្រមទាំងដកចោលនូវពន្ធគយរបស់អង់គ្លេសលើរថយន្តជប៉ុនក្នុងដំណាក់កាលជាច្រើនដល់ឆ្នាំ២០២៦ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងជប៉ុន និងសហគមអឺរ៉ុបដែរ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ