ក្រសួងសុខាភិបាល៖ មានករណីជនជាតិចិន ២នាក់រត់ចេញពីការធ្វើចត្តាឡីស័ក ក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០កាលពីម្សិលមិញ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីជនជាតិចិន០២នាក់បានរត់ចេញពីសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ។ ពួកគាត់ជាអ្នកដំណើរមកពីប្រទេសចិនមកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។
សូមបញ្ជាក់ថា លោកស្រី ឱ វណ្ណឌីន បានបន្ថែមទៀតថា បុរសជនជាតិចិនទាំងពីរនាក់បានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តរកវីរុសកូវីដ-១៩ ពួកគាត់ក៏មានទំនាស់គ្នីគ្នាគាត់ បន្ទាប់មកក៏រត់ចេញពីសណ្ឋាគារនោះតែម្តង។
បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចបាន និងកំពុងតែស្រាវជ្រាវរកបុគ្គលទាំងពីរនាក់ខាងលើនេះ ហើយលទ្ធផលធ្វើតេស្តរបស់ពួកគាត់ទាំងពីរនាក់គឺអវិជ្ជមានវីរុសកូវីដ-១៩ ដែលតម្រូវឲ្យបន្តធ្វើចត្តាឡីស័កជាបន្តទៀត៕
ប្រភព: ក្រសួងសុខាភិបាល