[វីដេអូ] Ep 72 ប្រធានបទ ៖ ផលល្អអ្វីខ្លះនៃការរក្សាទម្ងន់បានត្រឹមត្រូវ

ដើម្បីបានដឹងពីទម្ងន់សមស្របគឺអាចបញ្ជាក់បានតាមកម្រិត BMI ដែលស្ថិតនៅចន្លោះ 18.5 ទៅ 23។​ ប្រសិនបើទម្ងន់របស់អ្នកលើស ឬខ្វះរង្វាស់កំណត់នេះ មានន័យថាអ្នកកំពុងប្រឈមនឹងហានិភ័យសុខភាពហើយ។

 
[វីដេអូ] Ep 72 ប្រធានបទ ៖ ផលល្អអ្វីខ្លះនៃការរក្សាទម្ងន់បានត្រឹមត្រូវ
[វីដេអូ] Ep 72 ប្រធានបទ ៖ ផលល្អអ្វីខ្លះនៃការរក្សាទម្ងន់បានត្រឹមត្រូវ
[វីដេអូ] Ep 72 ប្រធានបទ ៖ ផលល្អអ្វីខ្លះនៃការរក្សាទម្ងន់បានត្រឹមត្រូវ
[វីដេអូ] Ep 72 ប្រធានបទ ៖ ផលល្អអ្វីខ្លះនៃការរក្សាទម្ងន់បានត្រឹមត្រូវ

កត្តាប្រឈម

ចំពោះអ្នកលើសទម្ងន់ អាចប្រឈមនឹងជំងឺច្រើនមុខដូចជា ៖

  • ទឹកនោមផ្អែម
  • លើសឈាម
  • ឈឺសន្លាក់
  • គ្រួសក្នុងថង់ប្រមាត់។

ចំពោះអ្នកខ្វះទម្ងន់ ក៏អាចប្រឈមនឹងជំងឺដូចជា ៖

  • ងាយផ្ដាសាយ
  • រលាកបំពង់ក
  • ខ្សោយកម្លាំង
  • ភ្លេចភ្លាំងច្រើន
  • ឆាប់បាក់ទឹកចិត្ត
  • ឈឺក្រពះ
  • រដូវមិនទៀង (ចំពោះស្រ្ដី)។

ផលប្រយោជន៍នៃអ្នកមានកម្រិត BMI សមស្រប

អ្នកដែលមាន BMI ក្នុងចន្លោះសមស្រប ជាអ្នកមានសុខភាពល្អ និងមិនងាយរងហានិភ័យពីជំងឺផ្សេងៗ ដូចជា ៖

  • សម្ពាធឈាមល្អ មិនងាយគ្រោះថ្នាក់ដោយសារជំងឺលើសសម្ពាធឈាម
  • មិនប្រឈមមុខនឹងជំងឺទឹកនោមផ្អែម
  • មិនលើសខ្លាញ់
  • ប្រព័ន្ធការពារ និងចរន្ដដំណើរការក្នុងរាងកាយដើរបានល្អ និងត្រឹមត្រូវ។

របបអាហារត្រឹមត្រូវ

កត្តាចាំបាច់យើងត្រូវគណនាកម្រិតកាឡូរីដែលគួរទទួលបានពីរបបអាហារក្នុងមួយថ្ងៃទៅតាមវ័យ និងសមស្របតាមពេលវេលា។ ជៀសវាងការទទួលទានអាហារច្រើនក្នុងពេលតែមួយឬអាហារសម្រន់ក្រៅពេល។ ក្រៅពីនេះគួរកាត់បន្ថយអាហារដែលមានកម្រិតកាឡូរីខ្ពស់ រួមមានអាហារបំពង់ សាច់ អាហារកំប៉ុង គ្រឿងស្រវឹង និងបារី។