[វីដេអូ] Ep.06# ជំងឺរលាកប្រព័ន្ធដង្ហើមលើ
ជំងឺរលាកប្រព័ន្ធដង្ហើមលើគឺជាការរលាកដោយប្រភេទវីរុស បាត់តេរី ឬផ្សិតមួយចំនួន។
អាការនៃជំងឺរលាកប្រព័ន្ធដង្ហើមលើ មានដូចជា ក្អក តឹងច្រមុះ កណ្តាស់ ហៀរសំបោរ ផ្តាសាយ ឈឺខ្លួន ឈឺប្រាណ អស់កម្លាំងជាដើម។ ជាទូទៅចំពោះការឆ្លងជំងឺនេះអាចមកពីបម្រែបម្រួលអាកាសធាតុ ឬការឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សទៀតតាមរយ:វីរុស ការប៉ះពាល់ជាមួយអ្នកជំងឺផ្ទាល់ និងការប៉ះពាល់ទឹករង៉ៃ ដូចជាទឹកមាត់។ ជំងឺនេះភាគច្រើនកើតទៅលើកុមារ ជាមធ្យមអាចកើតពី ៨ឬលើសពី៨ដងក្នុងមួយឆ្នាំ។ចំណែកមនុស្សធំអាចកើតពី ២-៣ដងឬលើសក្នុងមួយឆ្នាំ។
ការព្យាបាល
ជាទូទៅប្រសិនបើមានអាការដូចបានរៀបរាប់ខាងលើ ប្រសិនបើករណីមិនធ្ងន់ធ្ងរ អ្នកជំងឺអាចសំរាកព្យាបាលនៅផ្ទះដោយមិនចាំបាច់ទៅមន្ទីរពេទ្យទេ។ប្រសិនបើអ្នកក្តៅខ្លួនអ្នកអាចលេបថ្នាំបញ្ចុះកម្តៅ ប្រសិនបើតឹងច្រមុះខ្លាំងអ្នកអាចលាងច្រមុះ ផឹកទឹកឲ្យបានគ្រប់គ្រាន់ និងសំរាកឲ្យបានគ្រប់គ្រាន់។ប្រសិនបើករណីធ្ងន់ធ្ងរខ្លាំងអ្នកត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យធ្វើតេស្ត និងតាមដានរោគសញ្ញា។
វិធីសាស្រ្តក្នុងការថែទាំ
+អ្នកត្រូវធ្វើអនាម័យជាប្រចាំ និងចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយឲ្យបានគ្រប់ៗគ្នា។
+សូមបញ្ជាក់ថាការចាក់វ៉ាក់សាំងមិនអាចព្យាបាលបាន ១០០%ទេប៉ុន្តែវាអាចជួយកាត់បន្ថយបានខ្លះៗ។
+ប្រសិនបើមានករណីធ្ងន់ធ្ងរខ្លះអ្នកត្រូវប្រញាប់ទៅមន្ទីរពេទ្យ។
របបអាហារដែលគួរកាត់បន្ថយ មានដូចជា ការ៉េម ទឹកកក គ្រឿងផ្អាប់ គ្រឿងផ្អែម និងគ្រឿងកំប៉ុង។
របបអាហារគួរទទួលទាន អ្នកគួរទទួលទាន បន្លែ ផ្លែឈឺ សាច់ និងគ្រាប់ធញ្ញាជាតិគ្រប់មុខដែលអាចជួយឲ្យប្រព័ន្ធភាពសុំារបស់អ្នកប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
សារដ៍មានសារ:ប្រយោជន៍
+ អ្នកគួរជៀសវាងប្រើប្រាស់ថ្នាំផ្សះផ្តេសផ្តាស។
+ អ្នកគួរស្វែងយល់ពីថ្នាំផ្សះពេលណាគួរប្រើ និងពេលណាមិនគួរប្រើ។
+ អ្នកត្រូវជួបជាមួយគ្រូពេទ្យដើម្បីព្រឹក្សាយោបល់អំពីការព្យាបាល។
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព: វេជ្ជបណ្ឌិត: ពិន វណ្ណលី