[វីដេអូ] Ep.67 ប្រធានបទ៖ របបអាហារ និងការធ្វើលំហាត់ប្រាណសម្រាប់អ្នកជំងឺទឹកនោមផ្អែម

របបអាហារដែលល្អសម្រាប់សុខភាពអ្នកជំងឺទឹកនោមផ្អែម ជាទូទៅមិនខុសគ្នាពីរបបអាហារសុខភាពចំពោះមនុស្សទូទៅនោះទេ។ អាហារដែលជំនួយសុខភាព ត្រូវបានគេដឹងថាជាអាហារ ដែលមានកម្រិតជាតិស្ករទាបរួមមាន បន្លែ ផ្លែឈើដោយជៀសវាងការទទួលទានប្រៃពេក ឬផ្អែមពេក និងក្នុងបរិមាណមួយសមរម្យ។

 
[វីដេអូ] Ep.67 ប្រធានបទ៖ របបអាហារ និងការធ្វើលំហាត់ប្រាណសម្រាប់អ្នកជំងឺទឹកនោមផ្អែម
[វីដេអូ] Ep.67 ប្រធានបទ៖ របបអាហារ និងការធ្វើលំហាត់ប្រាណសម្រាប់អ្នកជំងឺទឹកនោមផ្អែម
[វីដេអូ] Ep.67 ប្រធានបទ៖ របបអាហារ និងការធ្វើលំហាត់ប្រាណសម្រាប់អ្នកជំងឺទឹកនោមផ្អែម
[វីដេអូ] Ep.67 ប្រធានបទ៖ របបអាហារ និងការធ្វើលំហាត់ប្រាណសម្រាប់អ្នកជំងឺទឹកនោមផ្អែម
[វីដេអូ] Ep.67 ប្រធានបទ៖ របបអាហារ និងការធ្វើលំហាត់ប្រាណសម្រាប់អ្នកជំងឺទឹកនោមផ្អែម
[វីដេអូ] Ep.67 ប្រធានបទ៖ របបអាហារ និងការធ្វើលំហាត់ប្រាណសម្រាប់អ្នកជំងឺទឹកនោមផ្អែម

របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ចំពោះអ្នកជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃដែលប្រឈមនឹងការលាងឈាម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរបបអាហារ ជាពិសេសអាហារដែលមានកម្រិតជាតិសូដ្យូម ប៉ូតាស្យូម ផូស្វ័រ និងប្រូតេអ៊ីនខ្ពស់។

  • អាហារដែលសំបូរជាតិសូដ្យូមខ្ពស់ រួមមាន អាហារផ្អាប់ដូចជា ប្រហុក ផ្អក ជ្រក់ក្នុងនោះក៏រួមបញ្ចូលទាំងអាហារប្រឡាក់ មាន ត្រីងៀត ឆៃប៉ូវព្រោះកាលណាកម្រិតជាតិសូដ្យូមកើនឡើងខ្ពស់ អាចបណ្ដាលឲ្យអ្នកជំងឺលើសសម្ពាធឈាម និងបង្កជាអាការៈ ហើមដៃ ហើមជើង ឬពេញមួយតួខ្លួនផងដែរ។
  • ថ្វីត្បិតតែជាតិប៉ូតាស្យូមមានមុខងារជួយឲ្យសាច់ដុំ និងប្រព័ន្ធសរសៃវិញ្ញាណដំណើរការបានល្អ តែប្រសិនបើកំណើនជាតិប៉ូតាស្យូមលើស វានឹងបង្កផលប៉ះពាល់ដល់បេះដូង ឬកម្រិតធ្ងន់ធ្ងររហូតដល់គាំងបេះដូងទៀតផង។ អាហារដែលមានកម្រិតប៉ូតាស្យូមខ្ពស់ ក្នុងនោះរួមមាន ក្រូច ចេក ទឹកដូង​ ដំណាប់ផ្លែឈើជាដើម។
  • ជាតិផូស្វ័រ មានមុខងារធ្វើឲ្យឆ្អឹងរឹងមាំ តែផ្ទុយទៅវិញការលើសជាតិផូស្វ័រក្នុងខ្លួន បណ្ដាលឲ្យឆ្អឹងចុះខ្សោយ ព្រមទាំងបង្កផលប៉ះពាល់ដល់សរសៃឈាម ភ្នែក និងបេះដូងផងដែរ។ អាហារដែលមានផ្ទុកជាតិផូស្វ័រ ភាគច្រើនមាននៅក្នុង សណ្ដែក សាច់សត្វ ផលិតផលទឹកដោះគោ គ្រាប់ធញ្ញជាតិ និងភេសជ្ជៈមួយចំនួន។
  • ជាតិប្រូតេអ៊ីនច្រើននៅក្នុងឈាម ក៏អាចក្លាយជាបន្ទុកមួយទៅលើមុខងារតម្រង់នោមផងដែរ។ ក្រៅពីនេះអ្នកជំងឺពុំគួរគប្បីប្រើអាហារបំប៉ន ឳសថបុរាណ ឬការប្រើប្រាស់ថ្នាំព្យាបាលណាមួយដោយមិនបានឆ្លងកាត់ការពិគ្រោះជាមួយគ្រូពេទ្យជំនាញនោះទេ។

ការធ្វើលំហាត់ប្រាណក្នុងកម្រិតមធ្យម

ការធ្វើលំហាត់ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ក្នុងទិសដៅធ្វើឲ្យសាច់ដុំធ្វើចលនាចាប់យកស្ករ និងខ្លាញ់មកបម្លែងជាថាមពល បង្កើនម៉ាសសាច់ដុំ។ ការហាត់ប្រាណជួយឲ្យកម្រិតជាតិស្ករចុះបានល្អប្រសើរ រាងកាយរឹងមាំ ស្រកទម្ងន់ឬរក្សាទម្ងន់ក្នុងកម្រិតសមស្រប កាត់បន្ថយហានិភ័យគ្រោះថ្នាក់សរសៃឈាម និងបេះដូង កាត់បន្ថយស្ដ្រេសជួយឲ្យអារម្មណ៍ស្រស់ស្រាយ។ ការហាត់ប្រាណអាចធ្វើឡើងក្នុងកម្រិតមធ្យម ក្នុងសណ្ឋានដូចជា ការដើរ ជិះកង់ ហែលទឹក ការហាត់យូហ្កាយ៉ាងហោចឲ្យបានរយៈពេល 40នាទី និងបីដងក្នុងមួយសប្ដាហ៍៕