[វីដេអូ] Ep.62 ប្រធានបទ៖ ជំងឺភ្នែកក្រហម
តើមានមូលហេតុអ្វីបណ្តាលឲ្យកើតជំងឺភ្នែកក្រហម? ហើយការព្យាបាលដោយរបៀបណា? ជំងឺភ្នែកក្រហមបង្កឡើងពីវីរុស បាត់តេរី និងសារធាតុគីមីផ្សេងៗ ដែលយើងតែងតែធ្លាប់បានប៉ះពាល់ជារៀងរាល់ថ្ងៃ។
រោគសញ្ញា
ចំពោះរោគសញ្ញាភ្នែកក្រហមនេះមានដូចជា៖
- ការហូរទឹកភ្នែក
- ការឡើងភ្នែកក្រហម
- ការមានពកភ្នែក
- ការរកាំភ្នែក រមាស់ភ្នែក
- មានការចាញ់ពន្លឺ
- ហើមត្របកភ្នែកជាដើម។ 
កត្តាប្រឈម
ប្រសិនអ្នកជំងឺមានបញ្ហាភ្នែកក្រហមហើយ ប៉ុន្តែគាត់មិនបានទៅព្យាបាលគាត់អាចនឹងប្រឈម និងការរីករាលដាល ឬចម្លងទៅអ្នកដទៃ។ ជាពិសេសទៅដល់កុមារតូចៗ ឬក្រុមគ្រួសារផងដែរ។
របៀបក្នុងការបង្ការ
ការការពារកុំឲ្យកើតជំងឺក្រហមគឺត្រូវរក្សាអនាម័យ ការលាងឲ្យបានស្អាតមុននិងប៉ះពាល់ភ្នែក ឬរបស់ផ្សេងៗ។ សំរាប់អ្នកដែរពាក់ Lens ភ្នែកគួរសំអាតឲ្យបានស្អាតមុននិងយកទៅពាក់ចូលភ្នែកជៀសវាងការឆ្លងមេរោគ។ សំរាប់ថ្នាំបន្តក់ភ្នែកគួរតែជ្រើសរើសនូវថ្នាំណាដែរត្រូវជាមួយនិងភ្នែកនិងមានវេជ្ជបញ្ជាពីគ្រូពេទ្យឲ្យបានត្រឹមត្រូវ។

វិធីព្យាបាល
សំរាប់ជំងឺភ្នែកឆ្លង គួរប្រើជាប្រភេទថ្នាំផ្សះ ដើម្បីសំរួលដល់រោគសញ្ញារំខាន អ្នកអាចប្រើបានពី 1-2អាទិត្យគឺមានសភាពធូរស្រាលបាន។ ប៉ុន្តែគួរតែមកកាន់មន្ទីរពេទ្យ ឬគ្លីនិក ដើម្បីទទួលបានការប្រឹក្សា និងការព្យាបាលត្រឹមត្រូវរបស់គ្រូពេទ្យដើម្បីកុំឲ្យភ្នែកវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។


សារដ៏មានសារ:ប្រយោជន៏
ចំពោះអ្នកមានជំងឺភ្នែកក្រហមគួររក្សាអនាម័យឲ្យបានស្អាត ជៀសវាងការចម្លងទៅកាន់អ្នកជុំវិញខ្លួន។ ហើយក៏ត្រូវទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ និង ពិគ្រោះយោបល់ឲ្យបានត្រឹមត្រូវហើយច្បាស់លាស់៕
សូមទស្សនាវីដេអូខាងក្រោម:




 
                                
                            







![[វីដេអូ] Ep.62 ប្រធានបទ៖ ជំងឺភ្នែកក្រហម](https://cngtvcambodia.com/uploads/images/2021/Oct/image_750x_61761d026a8f8.jpg) 
                    ![[វីដេអូ] Ep.62 ប្រធានបទ៖ ជំងឺភ្នែកក្រហម](https://cngtvcambodia.com/uploads/images/2021/Oct/image_750x_61761c5226166.jpg) 
                    ![[វីដេអូ] Ep.62 ប្រធានបទ៖ ជំងឺភ្នែកក្រហម](https://cngtvcambodia.com/uploads/images/2021/Oct/image_750x_61761c10affcb.jpg) 
                    



![[វីដេអូ] Ep. 102ប្រធានបទ៖ វិបត្តិដំណេក](https://cngtvcambodia.com/uploads/images/2022/Aug/image_380x226_62f9bd5f96406.jpg) 
        ![[វីដេអូ] Ep.196 ប្រធានបទ៖ ជំងឺលើសជាតិខ្លាញ់](https://cngtvcambodia.com/uploads/images/2024/Nov/image_380x226_6746f5ff241e6.jpg) 
        ![[វីដេអូ] Ep.157 ប្រធានបទ៖ ការសង្គ្រោះបន្ទាន់កម្រិតធ្ងន់](https://cngtvcambodia.com/uploads/images/2023/Oct/image_380x226_651cefaeae9f2.jpg) 
         
        ![[វីដេអូ]  Ep.2 # ជំងឺដុះសាច់បំពង់ក](https://cngtvcambodia.com/uploads/images/2020/Sep/image_380x226_5f5ed1c6c7968.jpg) 
        ![[វីដេអូ] Ep.165 ប្រធានបទ៖ ជំងឺប្រមេះទឹកបាយ](https://cngtvcambodia.com/uploads/images/2023/Dec/image_380x226_65796d9722f2f.jpg) 
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        
 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								






