[វីដេអូ] Ep.32 ជំងឺទឹកនោមផ្អែមនិងការថែទាំភ្នែក
ជំងឺទឹកនោមផ្ដល់ផលប៉ះពាល់ទៅលើភ្នែកជាច្រើន ប៉ះពាល់ផ្នែកសំខាន់ៗរបស់ភ្នែកមានដូចជា ជំងឺឡើងបាយភ្នែក ជំងឺទឹកដក់ក្នុងភ្នែក និងជំងឺត្រទាប់បាតភ្នែក ។
រោគសញ្ញា
ផលប៉ះពាល់ទៅលើស្រទាប់បាតភ្នែកនៃអ្នកជំងឺទឹកនោមផ្អែមប្រសិនបើស្ថិតនៅក្នុងដំណាក់កាលដំបូងជាទូទៅអ្នកជំងឺទឹកនោមផ្អែមមិនទាន់មានលិចចេញជារោគសញ្ញាអ្វីនោះទេ ប៉ុន្តែប្រសិនបើជំងឹទឹកនោមផ្អែមវិវត្តន៍ទៅជាធ្ងន់ធ្ងរនោះនិងមានលេចចេញជារោគសញ្ញាមានដូចជា ស្រវាំងភ្នែក ឬដូចជាមានអ្វីមកបាំងទើសៗភ្នែកមើលមើលមិនសូវឃើញ ។
កត្តាប្រឈម
ការគ្រប់គ្រង់ជាតិស្ករមិនបានល្អគឺជាកត្តាប្រឈមមួយដែលអាចប៉ះពាល់ទៅលើសេរីរាង្គជាពិសេសផលប៉ះពាល់់ទៅលើសេរីរាង្គជំងឺទឹកនោមផ្អែមគឺវាធ្វើឡើងតាមរយៈសសៃរឈាមពីរប្រភេទ ទី១គឺជាការប៉ះពាល់ទៅលើសរសៃឈាមធំៗដែលប៉ះពាល់ទៅលើបេះដូង សរសៃឈាមខួរក្បាល ប្រភេទទី២គឺប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណ តំរង់នោម និងសរសៃឈាមនៅបាតភ្នែក ។
វិធីសាស្ដ្រក្នុងការថែទាំ
ដើម្បីថែរក្សានៅសេរីរាង្គទាំងអស់និងភ្នែករបស់អ្នកគឺអ្នកជំងឺគួរតែខិតខំគ្រប់គ្រងជាតិស្គរឲ្យស្ថិតនៅគោលដៅដែលបានកំណត់ នៅពេលដែលគ្រប់គ្រងជាតិស្គរបានល្អអ្នកជំងឺក៏អាចកាត់បន្ថយនៅផលវិបាកដែលអាចបង្ករឲ្យមានជំងឺស្រទាប់បាតភ្នែកដោយសារជំងឺទឹកនោមផ្អែមផងដែរ ។ម៉្យាងវិញទៀតអ្នកគួរជៀសវាងការញុំាជាតិ ជាតិផ្អែម ខ្លាញ់ និងប្រៃខ្លាំង។
សារដ៏មានសារៈប្រយោជន៍
អ្នកដែលមានជំងឺទឹកនោមផ្អែមថ្មីៗឬកើតយូរឆ្នាំមកហើយគួរតែធ្វើការពិនិត្យតាមដានភ្នែកក៏ដូចជាថតរូបភាពបាតភ្នែកពីព្រោះវាមានសារៈសំខាន់ដើម្បីដឹងថាតើអ្នកជំងឺមានបញ្ហានោះហើយឬនៅ ប្រសិនបើមានគួរតែប្រញាប់ទទួលការព្យាបាលប្រឹក្សាពីក្រុមគ្រូពេទ្យឯកទេសភ្នែកដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា៕