[វីដេអូ] Ep.183 ប្រធានបទ៖ ជំងឺស្ទះដងើ្ហមពេលគេង

ជំងឺស្ទះដងើ្ហមពេលគេង រោគសញ្ញាដែលគួរឲ្យកត់សំគាល់គឺការគេងស្រមុក ប៉ុនែ្តមានសភាពធ្ងន់ធ្ងរជាងការស្រមុកដោយបំពង់ខ្យល់ត្រូវបានបិទជិតគ្មានខ្យល់ដងើ្ហមចេញចូលនិងគ្មានសំលេង។

 
[វីដេអូ] Ep.183 ប្រធានបទ៖ ជំងឺស្ទះដងើ្ហមពេលគេង

ការស្ទះដងើ្ហមនេះកើតឡើងពីការខ្វះអុកស៊ីសែនទៅចិញ្ចឹមរាងកាយបណ្តាលអោយមានបញ្ហាសុខភាពជាច្រើន។ លើសពីនេះទៅទៀតអាចបណ្តាលអោយស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលគេង។

មូលហេតុដែលបណ្តាលឲ្យកើតជំងឺស្ទះដង្ហើមពេលគេងមានដូចជា៖

  • ការរីកនៅក្រពេញក្នុងក
  • អ្នកមានជំងឺ Stroke
  •  អ្នកធាត់
  • ​​ អ្នកមានជំងឺបេះដូង
  • ទម្រង់មុខដែលតូចចង្អៀតខ្លាំងផ្នែកខាងលើ
  • អ្នកមានជំងឺសួតជាដើម

រោគសញ្ញា

  • ងងុយគេងខ្លាំងពេលថៃ្ងឬពេលកំពុងធើ្វការ
  • អស់កំលាំងដូចមិនបានគេងទោះបីបានគេងច្រើនម៉ោងក៏ដោយ
  • មិនអាចផោ្តចអារម្មណ៍លើការងារដែលកំពុងធើ្វ
  • ​ការផ្ចង់អារម្មណ៍ធ្លាក់ចុះ
  • បណា្តលអោយដាច់សរសៃឈាមនៅផែ្នកណាមួយនៃរាងកាយធ្ងន់ធ្ងរ(stroke)
  • សម្ពាធឈាមឡើង
  • បាក់ទឹកចិត្ត

វិធីសាស្រ្តក្នុងការបង្ការ

ដើម្បីបង្ការជំងឺនេះសូម្បីកែប្រែទម្លាប់រស់នៅដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងឲ្យបានគ្រប់គ្រាន់ ញុំាទឹកឲ្យបានច្រើន និងថែរក្សាផ្លូវចិត្តឲ្យបានល្អ។

សូមជម្រាបថា ជំងឺស្ទះដង្ហើមពេលគេងអាចកើតឡើងទាំងកុមារ និងមនុស្សចាស់៕​

សូមទស្សនាវីដេអូខាងក្រោម៖