[វីដេអូ] Ep.182 ប្រធានបទ៖ ជំងឺសិរមាន់

ជំងឺសិរមាន់ឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់រវាងសែ្បកនិងស្បែកក្នុងខណៈពេលដែលមានការរួមភេទតាមទ្វារមាសតាមរន្ធគូថឬតាមមាត់ជាមួយបុគ្គលដែលមានផ្ទុកមេរោគសិរមាន់។

 
[វីដេអូ] Ep.182 ប្រធានបទ៖ ជំងឺសិរមាន់

ជំងឺសិរមាន់ជាប្រភេទជំងឺ ដែលបង្កឡើងដោយវីរុសម៉្យាងមានឈ្មោះថា Human Papilloma Virus ដែលគេហៅកាត់ថា HPV។ ​វីរុស​ HPV មានច្រើនប្រភេទមានរហូតដល់ជាង ៧០ប្រភេទតែក្នុងនោះគេសងេ្កតឃើញ ៤០ប្រភេទដែលច្រើនបង្ករោគនៅនឹងប្រដាប់បន្តពូជ ជាពិសេសមាន ៤ទៅ៦ប្រភេទដែលមានហានិភ័យខ្ពស់អាចបង្កឪ្យមានជំងឺមហារីកមាត់ស្បូនជាពិសេសគឺប្រភេទទី១៦និងទី១៨ដែលអាចឪ្យកើតមហារីកមាត់ស្បូនរហូតដល់ជាង៩០%។

ក្រៅពីទំនាក់ទំនងផ្លូវភេទជំងឺសិរមាន់ក៏អាចចម្លងពីម្តាយទៅកូននៅពេលសម្រាលផងដែរ។

រោគសញ្ញាសែ្តងឡើងដោយការដុះសាច់ជាលក្ខណៈកំពីងកំពកជាដុំសាច់ភឺ្លឬក៏ជាដុំសាច់ហាប់ឬរាងសំប៉ែត្រដែលដុះរាយប៉ាយឬជាកញ្ចុំដែលមានលក្ខណៈដូចជាខាត់ណានៅលើយោនីឬនៅតំបន់ជុំវិញទា្វរមាសនៅលើមាត់ស្បូន លិង្គ ពងសា្វស ក្រលៀន ភ្លៅ ឬនៅរន្ធគូថ។

វិធីសាស្រ្តក្នុងការបង្ការ

-មិនត្រូវឆាប់ប្រឡូកក្នុងការរួមភេទនោះទេ

-មានដៃគូស្មោះត្រង់មួយនឹងមួយ

-ប្រសិនមានដៃគូច្រើនត្រូវប្រើប្រាស់ស្រោមអនាម័យឪ្យបានត្រឹមត្រូវនិងទៀងទាត់

-ចាក់វ៉ាងសាំងដើមី្បបង្ការជំងឺសិរមាន់ទាំងបរុសស្រី្ត

-ប្រាប់ដៃគូឪ្យមកពិនិត្យនិងព្យាបាល

រហូតមកដល់បច្ចុប្បន្ននេះមិនមានថាំ្នអាចសម្លាប់វីរុសដែលបង្កឪ្យមានជំងឺសិរមាន់នៅក្នុងឈាមបានទេដូច្នេះការព្យាបាលគ្រាន់តែព្យាបាលបំបាត់ដុំសាច់ដែលដុះនោះតែប៉ុណ្ណោះ។ ប្រសិនបើអ្នកដឹងថាបានឆ្លងជំងឺ ឬមានរោគសញ្ញាហើយមិនគួរគម្បីព្យាបាលដោយខ្លួនឯងទេ ត្រូវសែ្វងរកទីកន្លែងព្យាបាលដូចជាមណ្ឌលសុខភាព ឬមនី្ទរពេទ្យបងែ្អក ដើម្បីពិគ្រោះយោបល់ជាមួយគ្រូពេទ្យេជំនាញព្រមទាំងដៃគូរួមភេទផងដែរ។

បើសិនជាឆ្លងជំងឺសិរមាន់ហើយ មិនបានព្យាបាលនិងតាមដានឲ្យបានត្រឹមត្រូវជំងឺនេះអាចវិវត្តន៍កាន់តែអាក្រក់ទៅនឹងអាចកើតជាជំងឺមហារីកមាត់ស្បូន បើសិរមាន់ធ្លាប់ដុះនៅលើក្បាលលិង្គទនឹ្ទមនឹងនោះដែរទាំងបរុសនិងស្រី្តដែលធា្លប់កើតជំងឺសិរមាន់នេះ គួរធើ្វតេស្តរកមើលមេរោគអេដស៍ដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា ៕

សូមទស្សនាវីដេអូខាងក្រោម៖