[វីដេអូ] Ep 73 ប្រធានបទ ៖ ការកើតឡើងនៃបណ្តុំសរសៃឈាមនៅលើក្មេង

ការកើតឡើងនៃបណ្ដុំសរសៃឈាមនៅលើក្មេង ជាការដុះសរសៃឈាមនៅលើ ឬក្រោមស្បែក បង្កើតបានជាបណ្ដុំពណ៌ក្រហមលើស្បែកកុមារ។ ភាគច្រើនជំងឺនេះកើតឡើងចំពោះកុមារមានអាយុមុនបួនសប្ដាហ៍ ឬនៅអាយុពីរខែ ទៅប្រាំមួយខែ។

 
[វីដេអូ] Ep 73 ប្រធានបទ ៖ ការកើតឡើងនៃបណ្តុំសរសៃឈាមនៅលើក្មេង
[វីដេអូ] Ep 73 ប្រធានបទ ៖ ការកើតឡើងនៃបណ្តុំសរសៃឈាមនៅលើក្មេង
[វីដេអូ] Ep 73 ប្រធានបទ ៖ ការកើតឡើងនៃបណ្តុំសរសៃឈាមនៅលើក្មេង
[វីដេអូ] Ep 73 ប្រធានបទ ៖ ការកើតឡើងនៃបណ្តុំសរសៃឈាមនៅលើក្មេង
[វីដេអូ] Ep 73 ប្រធានបទ ៖ ការកើតឡើងនៃបណ្តុំសរសៃឈាមនៅលើក្មេង

រោគសញ្ញា

រោគសញ្ញាអាចកើតមានក្នុងសណ្ឋាន បីយ៉ាងគឺ

  • បណ្ដុំសរសៃឈាមសើស្បែក អាចលេចចេញជាស្នាមក្រហមនៅផ្នែកណាមួយនៃរាងកាយក្មេង ឬលេចជាចំណុចក្រហមតូចមួយលើស្បែកក្មេង។
  • បណ្ដុំសរសៃឈាមនៅជ្រៅ ជាសរសៃបណ្ដុំឈាមដែលដុះនៅក្រោមស្បែក ហើយរីករាលដាលកាន់តែធំនៅក្នុងស្បែក បង្កជាស្នាមប៉ោងខ្លាំង ឬបង្កើតជាដុំក្រហមលើផ្នែកណាមួយនៃស្បែកកុមារ។
  • បណ្ដុំសរសៃឈាមចម្រុះ ជាបណ្ដុំសរសៃឈាមដែលចាក់ឬសចូលជ្រៅទៅក្រោមស្បែកផង និងនៅលើស្បែកផង បង្កជាផលវិបាកខ្លាំងក្នុងការព្យាបាល។

ផ្នែកដែលបណ្ដុំសរសៃឈាមងាយលេចឡើងរួមមាន លើស្បែកមុខ លើក នៅសន្លាកដៃ សន្លាកជើង នៅកៀកភ្នែក ឬអាចកើតមាននៅក្នុងខួរក្បាល ក្នុងថ្លើមដែលជាតំបន់មើលមិនឃើញ និងអាចបង្កគ្រោះថ្នាក់ខ្លាំងប្រសិនបើយឺតពេលក្នុងការព្យាបាល។

  • ករណីកើតឡើងនៅក្នុងថ្លើម យើងអាចដឹងបានតាមរយៈអាការៈរោគសញ្ញាមួយចំនួនរបស់កុមារដូចជា មានការឈឺចុកចាប់ត្រង់បរិវេណពោះខាងស្ដាំដែលជាតំបន់ថ្លើម ក្មេងឆាប់ឆ្អែតពេលទទួលទានអាហារ និងឧស្សាហ៍ក្អួតចង្អោរក្រោយពេលទទួលទានអាហារ។

កត្តាប្រឈម

ជំងឺនេះ បណ្ដាលមកពីកត្តាដូចជា កត្តាសេនេទិចរបស់ឪពុកម្ដាយ កត្តាខ្វះអុកស៊ីសែនក្នុងពេលពពោះ ឬនៅពេលសម្រាល ដោយការបញ្ចូនអុកស៊ីសែនពីម្ដាយទៅកូនតាមទងសុកមិនបានគ្រប់គ្រាន់។ បណ្ដុំសរសៃឈាមនេះអាចផ្ដល់ផលវិបាក ដល់អ្នកជំងឺ ដូចជា ៖

  • បាត់បង់សម្រស់
  • ឈឺសន្លាក
  • បង្កឲ្យគ្រោះថ្នាក់ដល់ជីវិត ចំពោះករណីដុះនៅក្នុងខួរក្បាល និងថ្លើម។

វីធីព្យាបាល

ការព្យាបាលអាចប្រព្រឹត្តទៅដោយការវះកាត់ ឬប្រើប្រាស់ថ្នាំ ឬអាចព្យាបាលដោយការបាញ់ឡាសែល។ តែភាគច្រើនវិធីសាស្រ្ដដ៏ល្អបំផុត គឺការព្យាបាលដោយប្រើប្រាស់ថ្នាំ។ ថ្នាំដែលគេប្រើសម្រាប់ព្យាបាលជំងឺនេះ គឺជាថ្នាំព្យាបាលជំងឺសម្ពាធឈាម តែក្នុងការប្រើប្រាស់ថ្នាំនេះ អាណាព្យាបាលកុមារត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវាអាចបង្កផលប៉ះពាល់ដល់ចង្វាក់បេះដូង និងកង្វះជាតិស្ករ។ ដូចនេះការព្យាបាលត្រូវប្រព្រឹត្តឡើងក្នុងមន្ទីរពេទ្យ ដើម្បីតាមដាន និងបង្ការគ្រោះថ្នាក់ផ្សេងៗ។

វិធីសាស្រ្ដការពារ

ដើម្បីបង្ការទារកពីជំងឺបណ្ដុំសរសៃឈាម មាតាបិតាគួរយកចិត្តទុកដាក់មកពិនិត្យ និងតាមដានសុខភាពនៅមន្ទីរពេទ្យឲ្យបានទៀងទាត់ ក្នុងការធានាបាននូវសុវត្ថិភាពកូនក្នុងផ្ទៃ និងម្ដាយ។ ជៀសវាងនូវគ្រោះថ្នាក់ណាមួយដែលមិនបានដឹង និងអាចការពារទុកជាមុន។