[វីដេអូ] Ep. 124 ប្រធានបទ៖ជំងឺហ្វីប្រ៉ូមីយ៉ាល់ជី

ជំងឺហ្វីប៉្រូមីយ៉ាល់ជី គឺជាជំងឺដែលកើតឡើងពីរោគសញ្ញាច្រើន ដែលគេឃើញថាមានដូចជាឈឺពេញខ្លួនរយៈពេលយូរ ហើយកើតមានឡើងម្ដងហើយម្ដងទៀត។ ជួនកាលអាចរំខានទៅដល់ការគេង ទាក់ទងនឹងការអស់កម្លាំងខ្លាំងមិនដឹងមូលហេតុ ពេលខ្លះមានបញ្ហាភ្លេចភ្លាំងនិងផ្សេងៗទៀតទាំងនេះគឹជារោគសញ្ញារបស់ជំងឺហ្វីប៉្រូមីយ៉ាល់ជី។ សូមបញ្ជាក់ថាជំងឺនេះជាជំងឺតំណពូជ។

 
[វីដេអូ] Ep. 124 ប្រធានបទ៖ជំងឺហ្វីប្រ៉ូមីយ៉ាល់ជី

អ្នកស្រាវជ្រាវបានកំណត់ថា អ្នកដែលមានបញ្ហាបែបនេះ​គឺដោយសារតែខួរក្បាល និងខួរឆ្អឹងខ្នងដំណើរការមិនប្រក្រតី ដែលធ្វើអោយខ្លួនមនុស្សមិនអាចចាប់សញ្ញាបានថាអ្វីជាការឈឺចាប់ពិតប្រាកដនោះទេ។

រោគសញ្ញា

រោគសញ្ញាដែលស្ដែងចេញរបស់ជំងឺហ្វីប៉្រូមីយ៉ាល់ជី គឺស្រដៀងនិងនិយមន័យខាងលើដែរ ប៉ុន្តែការឈឺចាប់មានលក្ខណៈពិសេសផ្សេងទៅនឹងការឈឺចាប់ធម្មតា។ ការឈឺចាប់របស់អ្នកជំងឺហ្វីប៉្រូមីយ៉ាល់ជីគឺមានរយៈពេលចាប់ពី ៣ខែឡើងទៅ មានការឈឺពេញខ្លួនប្រាណទាំងអស់ដោយរកមូលហេតុមិនឃើញថាមកពីអ្វី ហើយមានអារម្មណ៍ថាដៃជើងរឹងៗខុសពីធម្មតា។

សញ្ញាផ្សេងៗទៀតមានដូចជា​ ស្ពឹកជួនកាលដូចមានស្រមោចវាលនៅលើដៃ នៅលើជើងគាត់អញ្ចឹង ពេលខ្លះមានអារម្មណ៍ថាក្រហាយលើសាច់ទទេរដែលមិនធ្លាប់មានរបួសស្នាមពីមុនមកនោះទេ។

Fibromyalgia: Causes, Symptoms, and Treatments – Kanjo

កត្តាប្រឈម

ទាក់ទងនឹងកត្តាប្រឈមរបស់ជំងឺហ្វីប៉្រូមីយ៉ាល់ជី  គាត់ប្រមុខនឹងការថយចុះនៅក្នុងគុណភាពនៃជីវិតមួយផ្នែកធំផងដែរ។ គុណភាពជីវិតថយចុះមិនអាចប្រកបការងារ ឬធ្វើអ្វីតាមតែចិត្តបាននោះឡើយ ដោយសារតែគាត់មានអារម្មណ៍ថាគាត់ឈឺ។ ម្យ៉ាងទៀតគាត់ត្រូវចូលពេទ្យជាញឹកញាប់ កត្តាមួយដែលធ្ងន់ធ្ងរមែនទែនបើសិនជាទុកឲ្យតាមដំណើរ ដោយអត់ព្យាបាលគាត់អាចនឹងស្លាប់ តែការស្លាប់នោះមិនមែនស្លាប់ដោយសារជំងឺនោះទេ គឺស្លាប់ដោយការធ្វើអត្តឃាតក្នុងករណីដែលគាត់មានបញ្ហាជំងឺធ្លាក់ទឹកចិត្ត។

ការព្យាបាល

ជំងឺហ្វីប៉្រូមីយ៉ាល់ជី  មិនការព្យាបាលណាមួយដែលធ្វើអោយជាសះស្បើយ១០០%នោះទេ។ គោលបំណងក្នុងការព្យាបាលអ្នកជំងឺគឺត្រូវធ្វើយ៉ាងណាឲ្យអ្នកជំងឺរស់នៅបានស្រួល គុណភាពជីវិតល្អមាំមួនដូចអត់មានជំងឺហ្វីប៉្រូមីយ៉ាល់ជី ។

ការព្យាបាលរបស់ជំងឺហ្វីប៉្រូមីយ៉ាល់ជី  មានពីរប្រភេទ៖

  • ការព្យាបាលដោយប្រើប្រាស់ថ្នាំ
  • ការប្យាបាលដោយមិនប្រើប្រាស់ថ្នាំ

ចំពោះអ្នកមានជំងឺហ្វីប៉្រូមីយ៉ាល់ជីហើយ ថ្វីត្បិតថាជាជំងឺរុំាំរ៉ៃពិតមែន​ ក៏ប៉ុន្តែមិនមែនមានន័យថាជាជំងឺធ្ងន់ធ្ងរទេ លុះត្រាតែយើងមានការធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ មានគំនិតចង់សម្លាប់ខ្លួន និងធ្វើឲ្យគុណភាពជីវិតយើងធ្លាក់ចុះបើសិនព្យាបាលមិនបានត្រឹមត្រូវ៕

សូមទស្សនាវីដេអូខាងក្រោម៖