[វីដេអូ] Ep.25 # ជំងឺរលាកក្រពះ
ដែលហៅថាជំងឺរលាកក្រពះគឺជាការរលាកនៅផ្នែកខាងក្នុងនៃក្រពះដែលជាស្រទាប់របស់ក្រពះ ឬក៏អាចរលាកកនៃក្រពះដែលជាហេតុធ្វើឲ្យឈឺនៅចុងដង្ហើម។ ជំងឺឈឺក្រពះអាចឈឺ ចុកភា្លមៗ ២-៣ថ្ងៃបាតុទៅភ្លាមៗ ឬក៏ឈឺរុំារ៉ៃជាប់រហូត។
មូលហេតុដែលឈឺក្រពះគឺបណ្តាលមកពីមានមេរោគនៅក្នុងក្រពះដែលមានឈ្មោះថា H.pylori។
នៅពេលដែលទុករយ:ពេលយូធ្វើឲ្យមេរោគ H.pylori រីកកាន់តែធំដែលវាបង្កទៅជាដុំក្រពះ ឬជំងឺមហារីកក្រពះ។
មេរោគក្រពះអាចព្យាបាលជា និងអាចរើលឡើងមកវិញបានប្រសិនបើអ្នកមិនចេះអនាម័យចំពោះការហូបចុកចំណីអាហារឲ្យបានត្រឹមត្រូវ ឬញុំាមិនស្អាត។
សំរាប់ការព្យាបាលជំងឺក្រពះបន្តិចបន្តួចរោគសញ្ញា នៅពេលដែលអ្នកបរិភោគអាហារមិនទៀងពេល អាហារមានជាតិខ្លាញ់ច្រើនពេក ញុំាហឹរពេក មានជាតិហ្គាសពេក គេងមិនលក់ ឬក៏ស្រ្តេសជាដើម។ មូលហេតុនៃការញុំានេះហើយដែលបង្កឲ្យឈឺល្មមៗ តែអាចរំខានអ្នកធ្វើឲ្យអ្នកឈឺ ជាពិសេសប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់វានឹងបង្កឲ្យឈឺចាប់នៅពេលញុំាចំណីអាហារ។
ចំពោះការព្យាបាលអាចមានច្រើនរបៀបតាមរយ:ការធ្វើតេស្តរកមេរោគក្រពះ ការឲ្យសាកលើបថ្នាំ ឬការសាកសួរអ្នកជំងឺថាតើគាត់ញុំាអាហារទៀងទាត់ដែរឬទេ? ឬក៏ហូបម្ទេសច្រើន ហូបស្រាច្រើនជាដើម។ ប្រសិនបើអ្នកជំងឺនៅតែឈឺចាប់រុំារ៉ៃគ្រូពេទ្យនឹងប្រើឧបករណ៍ដើម្បីធ្វើតេស្តឆ្លុះនៅក្នុងក្រពះថាតើមានដុំ មានផ្សិត ឬក៏រលាកក្រពះ។
របបអាហារនិងការទទួលទានអាហារដែលត្រឹមត្រូវគឺអ្នកត្រូវដឹងថាអាហារណាដែលមិនធ្វើឲ្យឈឺ ឬក៏អាល្លែកហ្ស៊ីជាមួយចំណីអាហារ និងគួរតមអាហារណាដែលមិនគួរញុំាច្រើនដូចបានរៀបរាប់ខាងលើ។ម៉្យាងវិញទៀតចំពោះអ្នកដែលធាត់សូមកុំញុំាអាហារដែលមានជាតិខ្លាញ់ច្រើនពេក គួរញុំាអាហាររួចអង្គុយសំរាកមួយភ្លែតកុំអាគេងភ្លាម ពីព្រោះអាចធ្វើឲ្យភើ ក្អួត និងពិបាកក្នុងការដកដង្ហើម។ បន្ថែមពីនេះប្រសិនបើអ្នកតែងឈឺខ្លាំងគួរតែមកមន្ទីរពេទ្យដើម្បីទទួលបានការព្យាបាល និងការប្រឹក្សាដ៏ត្រឹមត្រូវជាមួយគ្រូពេទ្យ។
របៀបក្នុងការបង្ការ
-អ្នកគួរញុំាអាហារឲ្យបានទៀងពេលវេលា
-អ្នកគួរញុំាអាហារដែលងាយរំលាយ ជៀសវាងអាហារ Fast food កុំញុំាញឹកញាប់ពេក។
-អ្នកគួរញុំាអាហារពេលព្រឹកជាប្រចាំ ពីព្រោះវាមានសារ:សំខាន់ណាស់ នៅពេលដែលក្រពះរបស់អ្នកមិនបានកិនអ្វីនៅពេលព្រឹកនោះវានឹងបង្កឲ្យអ្នកឈឺដោយសារតែក្រពះមិនមានអ្វីកិន ដូចនេះក្រពះត្រូវកិនខ្លួនឯងនៅពេលដែលមានចំណីអាហារ។
សារដ៏មានសារ:ប្រយោជន៍
ចំពោះអ្នកដែលមិនឈឺក្រពះសូមកុំញុំាអាហារច្រើនពេកនៅពេលយប់ និងសូមគេងទៅជំហៀងផ្នែកខាងឆ្វេង។ប្រសិនបើអ្នកដឹងខ្លួនថាមានជំងឺរលាកក្រពះ អ្នកត្រូវតមអាហារដែលបានរៀបរាប់ខាងលើ ត្រូវមកជួបជាមួយគ្រូពេទ្យដើម្បីទទួលបានបញ្ជាក់បញ្ជាឲ្យលើបថ្នាំទៅតាមស្ថានភាពរបស់អ្នកជំងឺឲ្យបានត្រឹមត្រូវ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖