[វីដេអូ] Ep. 146 ប្រធានបទ៖ ជំងឺអាល្លែកហ្ស៊ីស្បែក

ជំងឺអាលែកស្ស៊ីស្បែក គឺជាស្ថានភាពមួយដែលប្រព័ន្ធការពាររបស់យើងមានការឆ្លើយតបខ្លាំងទៅអ្វីមួយដែលមិនត្រូវនឹងកោសិការស្បែករបស់យើង។ ក្នុងនោះផងដែរមានកត្តាជាច្រើនដែលបណ្តាលឲ្យអាលែ្លកហ្ស៊ី ដូចជាលម្អធូលីដី ឬសារធាតុផ្សេងៗទៀត។

 
[វីដេអូ] Ep. 146 ប្រធានបទ៖ ជំងឺអាល្លែកហ្ស៊ីស្បែក

ជំងឹអាលែកហ្ស៊ីស្បេកមានច្រើនប្រភេទ ប៉ុន្តែនៅក្នុងជំងឹ3ដែលសម្បូរជួបញឹកញាប់ គឺជំងឺត្រអក ជំងឺត្រទាត្រអាក និងជំងឺ Contact dermatitis ដែលជាជំងឺមួយដែលប៉ះពាល់អ្វីមួយធ្វើឲ្យមានប្រតិកម្មលើស្បែក។

មូលហេតុ

មូលហេតុដែលបណ្តាលឲ្យកើតមានជំងឺអាល្លែកហ្ស៊ីគឺអាចបណ្តាលមកពីបញ្ហាជាច្រើន អាស្រ័យទៅលើបញ្ហានីមួយៗ។ ឧទាហរណ៍ អ្នកជំងឺម្នាក់កើតជំងឹ ECZEMA ចេញនៅរោគសញ្ញាក្រហម កន្ទួលរមាស់ហើយបើសិនជាអ្នកជំងឺបានប៉ះនឹងអ្វីមួយដែលមិនត្រូវជាមួយនឹងស្បែក ដែលវាធ្វើឲ្យស្បែកបង្កទៅជា ECZEMA ជាពិសេសប៉ះជាមួយជាតិសាប៊ូ ប្រភេទគ្រឿងឡេ​​​ ដែលមិនត្រឹមត្រូវនឹងស្បែកក៏អាចបង្កទៅជាជំងឺ ECZEMA បានផងដែរ។

រោគសញ្ញា

ជាទូទៅអ្នកដែលមានជំងឺអាលែកហ្ស៊ីស្បែក សញ្ញាដំបូងស្តែងចេញដូចជារមាស់ឡើងក្រហមនៅលើស្បែក ឡើងកន្ទួលឬអ្នកខ្លះទៀតឡើងរហូតដល់ពងទឹកទៅលើស្បែក ដោយសារតែការប្រតិកម្មលើកោសិការខ្លាំង និងអាចឡើងជាផ្ទាំងៗដូចជំងឺកន្ទាលត្រអាកផងដែរ។

រោគវិនិច្ឆ័យ

ចំពោះការធ្វើរោគវិនិច្ឆ័យក្នុងជំងឺអាលែកហ្ស៊ីស្បែក ជាដំបូងគួរកត់សំគាល់ដោយខ្លួនឯង ហើយប្រឹក្សាយោបល់ជាមួយក្រុមគ្រូពេទ្យអំពីអាការ:ជំងឹ។ ជៀសវាងប្រើប្រាស់ផលិតផលឬសារធាតុណាដែលលាបមិនធ្វើឲ្យរមាស់បង្កឲ្យមានជំងឺអាល្លែកហ្ស៊ី​។

វិធីសាស្រ្តក្នុងការបង្ការ

ចំពោះបង្ការជំងឺអាល្លែកហ្ស៊ីស្បែក អ្នកគួរកត់សំគាល់ និងផ្អាកការប្រើប្រាស់ផលិតផលណាដែលមានជាតិកាត់ខ្ពស់ ប៉ះពាល់ទៅដល់ស្បែក។ ចំណែកទាក់ទងនឹងរបបអាហារវិ ញគឺមិនផ្តោតលើការតមអ្វីជាដាច់ខាតទេ អ្វីដែលសំខាន់នោះអ្នកត្រូវ កត់សម្គាល់ពីអាហារដែលងាយធ្វើឲ្យមានប្រតិកម្មមានដូចជា អាហារសមុទ្រ  គ្រឿងផ្អាប់ ឬគ្រាប់ធញ្ញជាតិជាដើម។

ជារួមយើងមិនដឹងថាស្បែកមនុស្សម្នាក់ៗមានប្រតិកម្មនឹងសារធាតុអ្វីមួយនោះទេ ដូច្នេះក្នុងករណីណាមួយដែលយើងញុំា ឬទៅប៉ះសារធាតុអ្វីមួយបណ្ដាលឲ្យចេញប្រតិកម្មអ្នកគួរកត់ចំណាំដោយខ្លួនឯងហើយត្រូវតមឬបើមិនអាចជៀសបានអ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុន មុននឹងញុំា ឬប្រើប្រាស់របស់អ្វីមួយ៕

សូមទស្សនាវីដេអូខាងក្រោម៖