[វីដេអូ] Ep.30 ប្រធានបទ: អាចម៍ត្រចៀក
អាចម៍ត្រចៀកមិនមែនជាជំងឺទេវាកើតឡើងដោយធម្មជាតិនៃខ្លួនប្រាណរបស់យើង ។ អាចម៍ត្រចៀកណែនជិតរន្ធត្រចៀកគឺកើតឡើងដោយសារធូលីដីដែលបក់ចូលក្នុងត្រចៀក ដែលជាប់នៅនិងរោមត្រចៀកខាងក្រៅនិងមួយចំនួនទៀតបក់ចូលទៅខាងក្នុងត្រចៀក។
រោគសញ្ញា
សូមជម្រាបថា អាចម៍តត្រចៀកដែរតូចមិនមានអាការៈអ្វីនោះទេ ប៉ុន្តែនៅពេលអាចម៍ត្រចៀកធំបិតជិតរន្ធត្រចៀកវានិងមានអាការៈដូចជា ស្ដាប់មិនសូវលឺ រមាស់ត្រចៀក ឈឺត្រចៀកនិងអាការៈមួយទៀតគឺអាចធ្វើឲ្យយើងក្អក។
ការព្យាបាល
ប្រសិនបើអាចម៍ត្រចៀកមិនទាន់កករឹងទេ អ្នកគួរប្រើសំឡីទន់ត្បាលវាចេញ មកនៅពេលដែលងូតទឹកហើយ ព្រោះនៅពេលដែលងូតទឹកហើយងាយធ្វើឲ្យអាចម៍ត្រចៀកទន់ស្រួលយកចេញ ប៉ុន្តែប្រសិនបើអាចម៍ត្រចៀកនោះរឹង អ្នកគួរតែប្រើកង្វារដើម្បីកាយថ្នមៗយកវាចេញ។
កត្តាប្រឈម
ការលាងសម្អាតត្រចៀកមិនបានត្រឹមត្រូវអាចបណ្ដាលឲ្យរលាកឬរបួសបំពង់ត្រចៀករបស់អ្នក ដោយសារតែការប្រើឧបករណ៍មិនមានអនាម័យវាអាចបណ្តាលឲ្យមានការកើត ផ្សិតឬ អ្វីផ្សេងទៀត។
របៀបក្នុងការបង្ការ
ការដែលលាងអាចម៍ត្រចៀកឬសម្អាតអាចម៍ត្រចៀកអាចមានផលប៉ះពាល់ខ្លះពិតមែនប្រសិនបើអ្នកធ្វើការសម្អាតមិនបានត្រឹមត្រូវ អាចនិងបណ្ដាលឲ្យត្រចៀកមានបញ្ហា និងបង្កឲ្យមានមេរោគចូលទៅក្នុងត្រចៀក។
វិធីសាស្រ្តក្នុងការថែទាំ
ក្នុងការលាងត្រចៀកមានច្រើនវីធីណាស់ ទី១ ការបាញ់ទឹកចូលក្នុងត្រចៀកអាចឲ្យអាចម៍ត្រចៀកចេញមក ទី២ប្រើកង្វារ និងទី៣ប្រើសំឡីត្បាលត្រចៀក។ វិធីទាំងបីនេះហើយដែលអ្នកជំងឺត្រូវការលាងសំអាតជាប្រចាំ។
សារដ៏មានសារៈប្រយោជន៍
ចំពោះបញ្ហាអាចម៍ត្រចៀកគឺផ្ដោតសំខាន់ទៅលើការសំអាត អនាម័យ ។ចំពោះក្មេងៗគួរតែឧស្សាហ៍មើលត្រចៀកយកអាចម៍ត្រចៀកចេញ ប្រសិនបើអាចម៍ត្រចៀកនោះរឹងឬធំពេកអ្នកគួរតែយកកូន ទៅមន្ទីពេទ្យដើម្បីឲ្យគ្រូពេទ្យដែលមានជំនាញលាងសម្អាតត្រចៀកឲ្យបានត្រឹមត្រូវ ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖