[វីដេអូ] Ep 78 ប្រធានបទ៖ ការថែទាំស្បែកសម្រាប់កុមារ

អាណាព្យាបាលត្រូវយកចិត្តទុកដាក់ចំពោះស្បែកកុមារតាំងពីក្មេង។តើមូលហេតុអ្វីដែលយើងចាំបាច់ត្រូវថែទាំស្បែកកុមារ?

 
[វីដេអូ] Ep 78 ប្រធានបទ៖ ការថែទាំស្បែកសម្រាប់កុមារ

ព្រោះថាកុមារស្បែកខុសគ្នាពីមនុស្សវ័យជំទង់  មនុស្សវ័យជំទង់គាត់មានស្បែកមួយប្រភេទមានការលូតលាស់ពេញលក្ខណៈដែលអាចត្រៀមក្នុងការជួបជាមួយនិងបាក់តេរីនៅលើស្បែករបស់គាត់។ ចំពោះកុមារវិញស្បែករបស់គាត់មានលក្ខណៈមួយចំនួនខុសពីស្បែកមនុស្សវ័យជំទង់ ទី១ ស្បែករបស់គាត់គឺខ្ចី ទី២ស្បែករបស់គាត់ងាយនិងរោល ទី៣ស្បែករបស់គាត់ងាយប្រឈមមុខនឹងបាក់តេរី វីរុសឬក៏ពពួកផ្សិតដែលធ្វើឲ្យពួកគាត់មានបញ្ហាស្បែក ទី៤ស្បែករបស់គាត់ងាយនិងបាត់បង់ជាតិទឺក។

កុមារជាក្រុមជំពូកកូនក្មេងឬក៏កុមារយើងត្រូវតែយកចិត្តទុកដាក់ថែទាំស្បែករបស់គាត់ជាងអ្នកធម្មតាទៅទៀត។យើងដឹងហើយកុមារគាត់មិនទាន់មានទំនួលខុសត្រូវខ្លួនពេញលក្ខណៈទេ ដូច្នេះហើយឪពុកម្ដាយមានតួនាទីសំខាន់អប់រំតម្រង់ផ្លូវកូនឲ្យចេះថែទាំសុខភាព។

ការថែទាំស្បែកមានច្រើនដូចជា៖

  • ក្នុងនាមជាឪពុកម្ដាយត្រូវបង្រៀនកូនឲ្យចេះសម្អាតស្បែកតាមរយៈការប្រើប្រាស់ទឹកក្ដៅឧណ្ណៗកុំអោយប្រើប្រាស់ទឹកក្ដៅពេកឬត្រជាក់ពេក។ នៅពេលគាត់ប្រើប្រាស់ទឹកត្រជាក់ពេក អាចលាងជំរះធូលីឬក៏បាក់តេរីនៅលើស្បែកមិនបានល្អទេ ហើយបើសិនយើងប្រើទឹកក្ដៅពេកវាអាចរលាកកូន។
  • ត្រូវតែលាងមុខ ក៏ដូចជាដងខ្លួនកូនមុនពេលចូលគេង ព្រោះបើសិនជាអ្នកមិនបានលាងជំរះមុខឬមួយក៏ដងខ្លួនកូនមុននឹងចូលគេងទេ មានន័យថាកុមារទាំងនោះគាត់និងគេង ដែលនាំមកនូវ ធូលីឬក៏ផ្សិតបាក់តេរី វីរុសជាប់ក្នុងស្បែក នៅពេលយប់។
  • ត្រូវតែជ្រើសរើសផលិតផលថែទាំស្បែករបស់កុមារដែលមិនមានជាតិកាត់​ ចំពោះផលិតផលទាំងនោះត្រូវជ្រើសរើសកុំមានដាក់ជាតិក្លិន ឬមួយក៏សារធាតុផ្សេងៗដែលមានជាតិកាត់ខ្ពស់ពេក ដែលធ្វើឲ្យបំផ្លាញកោសិការស្បែករបស់កូនក្មេង ដែលធ្វើអោយកូនក្មេងងាយប្រឈមមុខនិងប្រតិកម្មស្បែក។

ចំណុចទាំង៣នេះគឺមានសារ:សំខាន់ខ្លាំង បន្ទាប់មកទៀតអាណាព្យាបាលគួរលាបឡេសំណើមឲ្យ កូនដើម្បីធ្វើអោយស្បែករបស់កូនក្មេងនិងមានសំណើមជាប់រហូត ព្រោះកូនក្មេងស្បែករបស់គាត់ងាយនិងបាត់បង់ជាតិទឹក។

កាលណាលាបឡេសំណើមបានត្រឹមត្រូវ ធ្វើអោយស្បែករបស់កុមារអត់ងាយនិងបាត់បង់ជាតិទឹកទេ។ បើកាលណាស្បែករបស់គាត់អត់ងាយបាត់បង់ជាតិទឹក ស្បែកគាត់ក៏មានសុខភាពល្អ ហើយមេរោគផ្សេងៗដែលប្រុងនិងតោងលើស្បែករបស់គាត់ក៏ពិបាកក្នុងការធ្វើឲ្យគាត់មានបញ្ហារលាកឬបញ្ហាផ្សេងទៀតដែលកើតមានឡើងដូចជាពពួកជំងឺផ្សិត ជំងឺរលាក ផ្សេងៗជាដើម៕

សូមទស្សនាវីដេអូខាងក្រោម៖