[វីដេអូ] Ep.35 ប្រធានបទ៖ ជំងឺភ្នែកឡើងបាយ
ជំងឹបាយភ្នែកគឺជាការស្រអាប់នៅកែវភ្នែករបស់អ្នកជំងឺគឺកើតឡើងនៅពេលចូលវ័យជរាភាព ឬក៏បណ្ដាលមកពីជំងឺផ្សេងៗ ដែរជាមូលហេតុមួយដែលធ្វើឲ្យកាំពន្លឹបញ្ចូនពន្លឺទៅបាតភ្នែកមិនបានល្អទើបបណ្ដាលឲ្យអ្នកជំងឹមានការថយចុះនៅការមើលឃើញ។
រោគសញ្ញា
នៅពេលអ្នកជំងឹមានជំងឹភ្នែកឡើងបាយអ្នកជំងឹមានអាការ ចាញ់ពន្លឹ កាមើលឃើញមានការថយចុះ ការមើលឆ្ងាយមើលជិតមានការបែកចែកជាពីរ ឬក៏មើលឃើញព័ណស្រអាប់លឿង ហើយបើអ្នកជំងឹមានជំងឹភ្នែកឡើងបាយធ្ងន់ធ្ងរ ក្រមុំភ្នែកអ្នកជំងឺនិងឡើងព័ណសរ ។
ការព្យាបាល
វីធីព្យាបាលភ្នែកឡើងបាយ គឺមានតែមួយគត់គឺការវះកាត់ ឬភាសាសាមញ្ញគេហៅថា ការបកបាយភ្នែក ដែលចាវិថីមួយដែលមានសុវត្ថិភាពល្អនៅក្នុងការព្យាបាលភ្នែកឡើងបាយ ហើយក៏គ្មានថ្នាបន្តក់ឬក៏ថ្នាំលេបថ្នាំចាក់ណាមកអាចព្យាបាលជំងឹភ្នែកឡើងបាយបានដែរ ។
កត្តាប្រឈម
កត្តាប្រឈមនៅពេលអ្នកជំងឺមានជំងឺភ្នែកឡើងបាយ គឹអាចចែកជា៤មូលហេតុធំៗ កត្តាទី១ មកពីអាយុ អ្នកជំងឺមានាំអាយុចាប់ពី៤៥ឆ្នាំឡើងទៅអ្នកជំអឺនិងប្រឈមមុខនិងជំងឺឡើងបាយភ្នែក កត្តាទី២ គឺបណ្ដាលមកពីការដំណរពូជន៍ គឺកើតទៅលើកុមារភាព កត្តាទី៣ កឺបណ្ដាលមកពីការប៉ះទង្គិចជាមួយរបស់ផ្សេងៗទៅលើភ្នែក កត្តាទី៤ គឹបណ្ឌាលមកពីជំងឺផ្សេងៗដូចជា ទឹកដក់ក្នុងភ្នែក រលាកប្រសីភ្នែក និងការប្រើប្រាស់ថ្នាំមិនមានបញ្ជាក់បញ្ជាត្រឹមត្រូវ ។
របៀបក្នុងការបង្ការ
វិធីសាស្ត្រក្នុងការពារមិនមែនមាន ១០០% សំរាប់ការពារជំងឺភ្នែកឡើងបាយនោះទេប៉ុន្តែ មានកត្តាមួយចំនួនដែរត្រូវឲ្យអ្នកជំងឺប្រកាន់ភ្ជាប់តាមដើម្បីការពារជំងឹឡើងបាយ មានដូចជា បរិភោគអាហាដែរមានេជីវជាតិ ជៀសវាងការជក់បារី ការបណ្តក់ថ្នាំភ្នែក និងពាក់វ៉ែនតាការពារពន្លឹព្រះអាទិត្យនៅពេលចេញក្រៅ ។
របបអាហានិងការទទួលទានអាហារដែលត្រឹមត្រូវ
របបអាហារបើតាមការស្រាវជ្រៀវមិនមានការប៉ះពាល់អ្វីច្រើននោះទេ ប៉ុន្តែមានការស្រាវជ្រៀវមួយទៀតបានឲ្យដឹងថា ការបរិភោគបន្លែរឬអាហារដែលមានសារធាតុគីមីច្រើនក៏អាចបណ្ដាលឲ្យមានជំងឺឡើងបាយភ្នែកផងដែរ ។
សារដ៏មានសារ:ប្រយោជន៍
សំរាប់ការពារជំងឺភ្នែកឡើងបាយភ្នែកមានកត្តាមួយចំនួនដែរត្រូវឲ្យអ្នកជំងឺប្រកាន់ភ្ជាប់តាមដើម្បីការពារជំងឹឡើងបាយ មានដូចជា បរិភោគអាហាដែរមានេជីវជាតិ ជៀសវាងការជក់បារី ការបណ្តក់ថ្នាំភ្នែក និងពាក់វ៉ែនតាការពារពន្លឹព្រះអាទិត្យនៅពេលចេញក្រៅ ហើយសំរាប់អ្នកជំងឺមានជំងឺទឹកនោមផ្អែម គួរតែពិគ្រោះជាមួយគ្រពេទ្យនិងគ្រប់គ្រង់ជាតិស្ករឲ្យល្អ ហើយអ្នកជំងឺដែរមានជំងឹភ្នែកនាៗគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញខាងភ្នែកនិងកុំទៅព្យាបាលដោយចិត្តឯង ៕
សូមទស្សនាវីដេអូខាងក្រោម៖