[វីដេអូ] Ep.53 ប្រធានបទ៖ ការស្រោបធ្មេញកុមារ
ហេតុអ្វីបានជាកុមារគួរតែស្រោបធ្មេញ? តើការស្រោបធ្មេញរបស់មានផលប្រយោជន៏អ្វីខ្លះដល់កុមារ?
សំរាប់ធ្មេញកុមារគឺយើងមើលថាមានពុកខ្លាំង ឬក៏ពុកតិចតួចដែលទៅដល់បណ្តូលធ្មេញ ឬក៏អត់។ ចំពោះធ្មេញព្រៃដែលព្យាបាលហើយក៏អាចស្រោបធ្មេញបានដែរជាមួយនិងការធ្វើ Stainless Steel Crowns ។ សំរាប់ការដាក់បែបនេះដែលគឺមានភាពងាយស្រួលសំរាប់ក្នុងការទំពារ ងាយស្រួលប្រើប្រាស់ហើយនិងអាចប្រើរហូតដល់ធ្មេញស្រុកដុះមក។ ចំពោះ Stainless Steel Crowns ប្រើទៅលើធ្មេញព្រៃរបស់កុមារគឺមានអត្ថប្រយោជន៍ច្រើនដូចជា ការពារធ្មេញកុំឲ្យពុកបន្តទៅទៀត ហើយក៏ងាយស្រួលក្នុងការទំពារផងដែរ។
សំរាប់ការតាមដានគឺកុមារអាយុចាប់ពី 6ខែឡើងទៅដែលក្មេងៗអាចដុះធ្មេញបាន។ តែបើសិនកុមារដុសធ្មេញព្រៃអស់គឺអាយុ 2ឆ្នាំ កន្លះទៅ 3ឆ្នាំអំឡុងពេលនោះហើយដែលសាកសមបំផុតដែលយើងអាចឲ្យកុមារដាក់ Stainless Steel Crowns បាន។ តែក្នុងគោលបំណងធំរបស់គ្រូពេទ្យ គឺដើម្បីរក្សាធ្មេញព្រៃរហូតដល់ធ្មេញស្រុកដុះឡើងមកដោយមិនឲ្យមានបញ្ហាបាក់មុនអាយុ ឬក៏ខូចមុនអាយុជាដើម។
អត្ថប្រយោជន៍នៃការស្រោប Stainless Steel Crowns ជួយធ្មេញបានដូចជា:
- ជួយកុំឲ្យធ្មេញបាត់បង់មុនអាយុ
- ជួយការពារកុំឲ្យធ្មេញពុកក្នុងប្រការណាមួយ (ដូចជា: សារធាតុផ្អែមផ្សេងៗ)
- ទាក់ទងជាមួយការឈឺចាប់ផ្សេងៗគឺពុំមានឡើយ
- ហើយសំរាប់ការធ្វើនេះដែរគឺគ្មានការឆាបធ្មេញឡើយគឺគ្រាន់តែសម្អាតជុំវិញធ្មេញដែលស្រោបនោះតែប៉ុណ្ណោះ។
- ម្យ៉ាងវិញទៀតការស្រោបធ្មេញនោះដែរក៏អាចស្រោបធ្មេញល្អក៏បាន ឬ ពុកតិចតួច ពុកខ្លាំងក៏បាន។
ជាចុងក្រោយក៏សូមសំណូមពរដល់មាតាបិតាគ្រប់រូបឲ្យយកចិត្តទុកដាក់ចំពោះសុខមាលភាពមាត់ធ្មេញរបស់កូនៗគឺត្រូវតែនាំកូនៗមកជួបពេទ្យធ្មេញរៀងរាល់ 6ខែ ឬក៏យ៉ាងយូរ 1ឆ្នាំម្តងដើម្បីទទួលការពិនិត្យដើម្បីយើងដឹងថាមានបញ្ហាអ្វីនៅក្នុងមាត់របស់កូនៗលោកនាក់ងាយស្រួលឲ្យគ្រូពេទ្យអាចជួយកូនៗរបស់អ្នកបានទាន់ពេលវេលា៕
សូមទស្សនាវីដេអូខាងក្រោម: