[វីដេអូ] Ep.54 ប្រធានបទ៖ ជំងឺសន្លាក់
អ្វីជាជំងឺរលាកសន្លាក់? តើនិងមានរោគសញ្ញាបែបណាដែរ? ហើយកត្តាប្រឈមបែបណាអាចមើលអត្ថបទខាងក្រោមដូចតទៅ។
រោគសញ្ញា
បន្ទាប់ពីហាត់ប្រាណគឺមានអាការ:ឈឺសន្លាក់ ហើយអ្នកត្រូវស្អំទឹកកក ឬលេបថ្នាំប៉ារ៉ាសេតាមល់ ហើយក៏ធូរស្រាលវិញ។ ប៉ុន្តែសំរាប់មនុស្សដែលមានការឈឺសន្លាក់ធ្ងន់ធ្ងរនិងមានបញ្ហាឡើងក្រហម មានការហើម ឬមួយទៀតពេលងើបពីគេងឈឺសន្លាក់ខ្លាំងហេតុដូនេះហើយអ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យឲ្យបានច្បាស់សិនមុនពេលលេបថ្នាំ។
កត្តាប្រឈម
មនុស្សដែលប្រឈមជាមួយនិងការឈឺសន្លាក់នេះគឺ មនុស្សធាត់ដែលហាត់ប្រាណអត់ទៀងទាត់ និង មនុស្សចាស់មានការប្រឈមខ្លាំងក៏ព្រោះតែឆ្អឹងមានការកកិតគ្នា រលាកសន្លាក់ ។លើសពីនេះគឺនៅពេលដែលឆ្អឹងចាប់ផ្តើមពុកផុយ ដូចនេះហើយមនុស្សចាស់ក៏អាចប្រឈមជាមួយនិងការរលាកសន្លាក់ផងដែរ។
ការព្យាបាល
សំរាប់ការព្យាបាលគឺមានការ ស្កេន ឆ្លុះអេកូ ឆ្លុះកាំរស្មីX ឬ Laser
ជាច្រើន។ ប៉ុន្តែប្រសិនស្ថិតនៅជាកម្រិតស្រាលគឺត្រូវចាក់ថ្នាំតែប៉ុណ្ណោះបន្ទាប់ពីថត X-RAY ឬឆ្លុះអេកូហើយនិងឲ្យថ្នាំលេបជារៀងរាល់ថ្ងៃ។ ប៉ុន្តែភាគច្រើនគឺការចាក់ថ្នាំមានប្រសិទ្ធភាពជាង ចំណាយតិច អត់មានផលវិបាកច្រើន។
របបអាហារនិងការទទួលទានអាហារដែលត្រឹមត្រូវ
អ្នកគួរតែញុំាអាហារល្អៗដូចជាគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើល្អៗ
យ៉ាអួជា លេបវីតាមីនឲ្យបានច្រើន និងហាត់ប្រាណទៀងទាត់។ ចំពោះសាច់គោ សាច់ជ្រូកគឺមិនសូវល្អចំពោះសន្លាក់នោះទេព្រោះវាមានជាតិអាស៊ីតច្រើន។ គួរជៀសវាងការញុំាអាហារដែលមានជាតិខ្លាញ់ច្រើន គ្រឿងបំពង Fast food ។ល។
សារដ៏មានសារ:ប្រយោជន៍
ការការពារកុំឲ្យមានការឈឺសន្លាក់ឆ្អឹងនោះគឺ គួរតែហាត់ប្រាណឲ្យទៀងទាត់ដើម្បីឲ្យឆ្អឹងបានផលិតកោសិកាច្រើន និង ធ្វើឲ្យឆ្អឹងរឹងមាំមានសុខភាពល្អ ការញុំាអាហារក៏ដូចគ្នាត្រូវជ្រើសរើសអាហារណាដែរសំបូរទៅដោយជាតិវីតាមីន និង ប្រូតេអ៊ីនខ្ពស់ដែលជួយជំនួយឆ្អឹងរបស់អ្នកឲ្យមានសុខភាពល្អ លេបថ្នាំ Vitamin D ព្រោះវាល្អចំពោះឆ្អឹងរបស់យើង។ ចំពោះមនុស្សចាស់អាយុចាប់ពី ៥០ឆ្នាំឡើងគួរតែចាប់ផ្តើមញុំាថ្នាំ Vitamin D ឲ្យបានច្រើន៕
សូមមើលវីដេអូខាងក្រោម: