[វីដេអូ] Ep.52 ប្រធានបទ៖​ ជំងឺ Metabolic

តើជំងឺ Metabolic នេះអាចបង្កគ្រោះថ្នាក់ឬផលពិបាកអ្វីខ្លះ?

 
[វីដេអូ] Ep.52 ប្រធានបទ៖​ ជំងឺ Metabolic

រោគសញ្ញា

 សំរាប់រោគសញ្ញានៃជំងឺនេះមានដូចជា:

  • ធាត់ខ្លាំងពេក ឬ មានក្បាលពោះធំ
  • មានបញ្ហាលើសឈាម
  • លើសជាតិខ្លាញ់
  • មានបញ្ហាសរសៃឈាមបេះដូង
  • ចំណែកស្ត្រីៗវិញមានគីសក្នុងដៃស្បូនច្រើន
  • មានជំងឺនៅលើស្បែក មានកន្ទួលខ្មៅៗ
  • អ្នកដែលមានជំងឺទឹកនោមផ្អែម
  • ស្រ្តីមានមានផ្ទៃពោះហើយមានជំងឺទឹកនោមផ្អែមអាចប្រឈមមុខខ្លាំងនៃការកើតជំងឺនេះ។

           

 

ការព្យាបាល

ការព្យាបាលវិញគឺមានលក្ខណ:ងាយស្រួលខ្លាំង។ សំរាប់បងៗដែលគាត់មានបញ្ហាលើសគីឡូគឺត្រូវសម្រកគីឡូ ហាត់ប្រាណឲ្យបានច្រើន ក្នុង១អាទិត្យចំណាយពេល ១៥០នាទី។

 កតា្តប្រឈម

  ដោយឡែកសំរាប់អ្នកដែលកើតជាមួយនឹងជំងឺ Metabolic នេះយូរគឺប្រឈមមុខជាមួយនិងការគាំងបេះដូង ឬ ឈឺបេះដូង

លើសឈាម លើសខ្លាញ់យូរពេកប្រឈមនិងការខូចបេះដូង។​ ដូចនេះហើយគ្រូពេទ្យត្រូវគិតឲ្យបានល្អិតល្អន់មែនទែនអំពីការឲ្យថ្នាំ អាល់ស្ពារីន(7581)​ ត្រូវញុំារាល់ថ្ងៃ។ ចំពោះថ្នាំបញ្ចុះខ្លាញ់ធ្វើយ៉ាងណាឲ្យ LDL ក្រោម 100​ , Triglycerides ក្រោម 150 , HDL លើសពី 40 ហើយយើងនិងអាចថ្លឹងជាតិខ្លាញ់នៅក្នុងខ្លួនយើងបាន។​ការជ្រើសរើសនូវថ្នាំលើសឈាមដែលល្អនោះគឺ ACE Inhibitor​ ឬ ARB Inhibitor។

​​​​​​​ របបអាហារ និង ការទទួលទានអាហារដែលត្រឹមត្រូវ

យើងត្រូវដឹងថាអាហារណាដែលមានកាល់ឡូរីខ្ពស់

និងអាហារណាដែលមានកាល់ឡូរីទាប គួរតែញុំាំអាហារណាដែលមានជាតិ Viber ច្រើន ដូចជាកាហ្វេ បន្លែ ផ្លែឈើនិងអាហារផ្សេងៗជាច្រើនទៀតដែលទុកនូវជាតិសរសៃ Viber ច្រើន។

​​សារដ៏មានសារ:ប្រយោជន៏

សំរាប់អ្នកជំងឺ Metabolic នៅរយ:ពេល ៣ឆ្នាំក្រោយទៅមុខទៀត ប្រឈមនិងជំងឺទឹកនោមផ្អែមនិងមានរហូតដល់ទៅ ​ 30%​ ហើយប្រសិនបើនៅតែប្រហែសមិនធ្វើតាមការណែនាំរបស់គ្រូពេទ្យ​នោះនៅពេល 3-5 ឆ្នាំក្រោយនិងវិវត្តន៏ចេញជាជំងឺនេះជាក់ជាពុំខាន។

នៅពេលនោះហើយជាពេលដែលមិនអាចតវ៉ាបាននោះទេ។ ដូចនេះហើយប្រសិនជាអ្នកជំងឺមានរោគសញ្ញាដូចដែលយើងបានប្រាប់ខាងលើអ្នកជំងឺសូមអញ្ជីញទៅពិគ្រោះ និង ពិភាក្សាជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់៕

សូមទស្សនាវីដេអូខាងក្រោម: