[វីដេអូ] Ep. 119 ប្រធានបទ៖ ជំងឺសិរមាន់នៅតំបន់រន្ធបាត

គឺជាជំងឺមូយប្រភេទនៃជំងឺកាមរោគដែលបង្កឡើងដោយវីរុសម្យ៉ាងមានឈ្មោះថា Human Papilloma Virus ដែលគេហៅកាត់ថា HPV ឆ្លងតាមរយ:ការប៉ះពាល់ទឹករំងៃបន្ទាប់ពីរួមភេទ។

 
[វីដេអូ] Ep. 119 ប្រធានបទ៖ ជំងឺសិរមាន់នៅតំបន់រន្ធបាត

ភាគច្រើនចេញរោគសញ្ញានៅលើប្រដាប់បន្តពូជ ដែលមានហានិភ័យខ្ពស់អាចបង្កឱ្យមានជំងឺមហារីកមាត់ស្បូនចំពោះស្រ្តី។
ជំងីសិរមាន់ឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់រវាងស្បែក និងស្បែកក្នុងខណៈពេលដែលមានការរួមភេទ តាមទ្វារមាស តាមរន្ធគូថ ឬតាមមាត់ជាមួយបុគ្គលដែលមានផ្ទុកមេរោគសិរមាន់។  ក្រៅពីទំនាក់ទំនងផ្លូវភេទជំងឺសិរមាន់ក៏អាចចម្លងពីម្ដាយទៅកូននៅពេលសម្រាល ឬជុំវិញការសម្រាលផងដែរ។
ការបង្ការជំងឺសិរមាន់
– មិនត្រូវឆាប់ប្រឡូកក្នុងការរួមភេទ
– មានដៃគូស្មោះត្រង់មួយនឹងមួយ
– ប្រសិនមានដៃគូច្រើនត្រូវប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងទៀងទាត់
– ប្រាប់ដៃគូឱ្យមកពិនិត្យ និងព្យាបាលប្រសិនចេញនូវរោគសញ្ញាដែលសង្ស័យនៅលើប្រភេទបន្តពូជ
–ជៀសវាងការរួមភេទដូចគ្នាចំពោះបុរស
–ចំពោះស្រ្តី និងបុរសគួរចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន
–ចំពោះស្រ្តីគួរចាក់វ៉ាក់សាំងមហារីកនៅរន្ធបាត
–អនាម័យនៅលើប្រដាប់បន្តពូជ
–កុំពិសារស្រា
–កុំពិសារបារី
–ហូបទឹកឲ្យបានគ្រប់គ្រាន់
–ហូបបន្លែផ្លែឈើឲ្យបានគ្រប់គ្រាន់

អ្នកគួរស្វែងរកនិងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ជាមួយនឹងដៃគូ មិនត្រូវមានការខ្មាស់អៀនក្នុងការមកមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នកនោះទេ៕

សូមទស្សនាវិដេអូខាងក្រោម៖