[វីដេអូ] Ep.174 ប្រធានបទ៖ ការយល់ដឹង និងផលវិបាកនៃជំងឺទឹកនោមផ្អែម

អត្រានៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ក្នុងប្រទេសកម្ពុជាក្នុងរយៈពេលថ្មីៗនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានចំនួនប្រហែលនឹង ៦៥,០០០ ករណីជារៀងរាល់ឆ្នាំ។

 
[វីដេអូ] Ep.174 ប្រធានបទ៖ ការយល់ដឹង និងផលវិបាកនៃជំងឺទឹកនោមផ្អែម

ភាគច្រើនកើតឡើង នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ ដូចជាប្រទេសកម្ពុជាជាដើម  ព្រោះគ្មានសេវាកម្មណែនាំ ឬការបង្ការទុកមុនបានត្រឹមត្រូវ។

ជំងឺទឹកនោមផ្អែមអាចរងហានិភ័យខ្ពស់ ព្រោះប្រសិនបើមានឪពុកម្តាយ ឬយាយតា ដែលមានជំងឺទឹកនោមផ្អែម ក៏នឹងអាចបង្កជាផលប៉ះពាល់ដល់សាច់ឈាម(កូន ក្មួយ ចៅ...)ផងដែរ តាមរយៈសេនេទិក(Genetics)។

គ្មានអាហារបំប៉នណាមួយដែលអាចជួយកាត់បន្ថយការកើតជំងឺទឹកនោមផ្អែម ឬព្យាបាលជំងឺទឹកនោមផ្អែមបាននោះទេ ព្រោះការកើតជំងឺទឹកនោមផ្អែមបណ្តាលមកពីការទទួលទានអាហារ កាលណាយើងទទួលទានអាហារកាន់តែច្រើន ការបញ្ចេញនូវ(Insulin)ក៏កាន់តែឡើងខ្ពស់ផងដែរ។

កាលពីមុនអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ កើតជំងឺពីអាយុ ៤០ ដល់ ៥០ ឆ្នាំ ប៉ុន្តែបច្ចុប្បន្ន កុមារ ឬយុវជន ក៏អាចកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ ដោយសារតែមានការកំពុងអភិវឌ្ឍ លំហូរនាំចូលអាហាររបស់ប្រទេសលោកខាងលិច ឬប្រភេទអាហារមានជាតិខ្លាញ់/ស្ករច្រើនលើសលប់។

ការការពារកុំឱ្យកើតជំងឺទឹកនោមផ្អែម អ្នកអាចចៀសវាងបានមានដូចជា៖

១. ការធ្វើតេស្តជាតិស្ករជាប្រចាំ ព្រោះងាយស្រួលក្នុងការពារ(៦០ ទៅ ១០០ បានន័យថាគ្មានជំងឺទឹកនោមផ្អែម)

២. កាត់បន្ថយការទទួលទានអាហារ Fast Food ច្រើន

៣. កាត់បន្ថយការទទួលទានអាហារប្រៃៗ ឬអាហារផ្អាប់

៤. សូមហូបអាហារខ្មែរ(សម្លក់ កកូរ ប្រហើរ...ដោយមានបន្លែច្រើន) ព្រោះជាអាហារសម្បូរជីវជាតិ បន្លែច្រើន និងល្អសម្រាប់សុខភាព។ល។

៥. ទទួលទានបន្លែ និងផ្លែឈើធម្មជាតិឲ្យបានច្រើន(មិនមែនជាបន្លែ និងផ្លែឈើកែច្នៃ)

៦. ហាត់ប្រាណ(៣០នាទី យ៉ាងតិច) ជាប្រចាំ

៧. កាត់បន្ថយការពិសារភេសជ្ជៈប៉ូវកម្លាំង ឬគ្រឿងស្រវឹងដែលជាស្រាផ្សេងៗ៕

សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖