ក្រសួងអប់រំបានកំណត់យកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស          

នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងគណប្រតិភូ បានអញ្ជើញចុះពិនិត្យហឹបសន្លឹកកិច្ចការរបស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតាមបណ្ដា រាជធានី – ខេត្ត ដែលបានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ជាបណ្ដើរៗ និងបានរក្សាទុកយ៉ាងត្រឹមត្រូវ ដោយសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី – ខេត្ត ទូទាំងប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ។

សូមជម្រាបថា ក្នុងដំណើរការសំណេរនៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការ ដោយរលូន សភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយ ព្រមទាំងបាន
អនុវត្តតាមសេចក្ដីណែនាំរបស់  ក្រសួងអប់រំ យុវជន និងកីឡា។ បើទោះបីជានៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្សបានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវ ដោយមានកិច្ចសហការល្អពីសំណាក់  អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាដើម។ បេក្ខជនបានគោរពបទបញ្ញត្តិ  នៃការប្រឡងបានយ៉ាងល្អ ពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់។
ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យក  ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នារពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំងប្រទេស៕

ប្រភព៖ ក្រសួងព័ត៌មាន ដោយ ៖ ស៊ីម កែវ