ជំងឺអូស្តេអូប៉ាទីលើទារក

ជំងឺ Osteopathy គឺជាជំងឺមួយដែលអាចព្យាបាលបានដោយដៃ។

 
ជំងឺអូស្តេអូប៉ាទីលើទារក

ខ្មែរ៖ ជំងឺអូស្តេអូប៉ាទីលើទារក
អង់គ្លេស៖ Osteopathy
បារាំង៖ Ostéopathie
ជំងឺមួយប្រភេទដែលកើតឡើងដោយថ្លោះ ឬសណ្តកឆ្អឹងណាមួយ ដោយសារមានមូលហេតុជាច្រើនយ៉ាងដូចជា ការកើតមកជាប់កនឹងទងសុក(ទារក) ផ្ទៃពោះរបស់ម្តាយមានទំហំតូចពេក ដែលទារកមិនអាចធ្វើការផ្លាស់ប្តូរទីតាំង ឬបង្វិលខ្លួនបាន។ល។ ឧទាហរណ៍៖ ឆ្មបមិនជំនាញ ឬឆ្មបបុរាណធ្វើការសម្រាលដោយប្រញាប់ប្រញាល់ពេក ដែលជាហេតុធ្វើឱ្យកទារកថ្លោះក ឬសណ្តកឆ្អឹងណាមួយ(ចាប់ទាញ)។ ជំងឺនេះច្រើនកើតមានទាំលើទារក និងកុមារ តែក៏អាចកើតលើមនុស្សគ្រប់វ័យ។