[វីដេអូ] សារវេជ្ជបណ្ឌិត Ep.18 តើអ្វីទៅជាការបាក់ឆ្អឹង?
និយមន័យការបាក់ឆ្អឹង គឺជាការដែរឆ្អឹងមួយបាក់ឬ ដាច់ចេញពីគ្នា។ សញ្ញាដំបូងដែលដឹងថាគាត់បាក់ឆ្អឹងភាគច្រើនមកពីការប៉ះទង្គិច មានហើមឈឺនៅកន្លែងនឹង ឬជើងដៃគាត់ខុសពីទ្រុងទ្រាយដើមហើយយើងអាចស្មានគាត់ថាអាចបាក់ឆ្អឹង។ មួយទៀតដើម្បីដឹងច្បាស់ត្រូវធ្វើ X-ray ទើបដឹងថាមានស្នាមដាច់ចេញពីគ្នាដើម្បីឲ្យប្រាកដថាគាត់បាក់ឆ្អឹងបានហើយ។
នៅពេលដែលបាក់ឆ្អឹងអាចប៉ះពាល់ដល់សសៃឈាម ការហូរឈាមនិងប៉ះពាល់ជាច្រើនទៀតដូចជាសាច់ដុំ សសៃប្រសាទហើយក៏អាចបែកចេញជាស្នាមរបួសបណ្ដាលអោយមានការឆ្លងរោគផ្សេងៗចូលទៅក្នុងឈាមរបស់គាត់ហើយអាចប៉ះពាល់ដល់អាយុជីវិតគាត់ផងដែរ។
ជាមួយផលវិបាកនៃការបាក់ឆ្អឹងបង្ករទៅជាពិការភាពផងដែរបើសិនមិនមានការព្យាបាលមិនបានត្រឹមត្រូវ ហើយការព្យាបាលយើងព្យាបាលអាស្រ័យទៅតាមប្រភេទន័យការបាក់ដល់កំរិតណា ហើយការព្យាបាលទៅតាមនឹងដែរ ប្រសិនជាបាក់ធម្មតាវាបាក់មិនឆ្ងាយពីគ្នាគឺអាចងាយស្រួលក្នុងការតភ្ជាប់គ្នាវិញប្រសិនជាបាក់ច្រើនបំណែក ត្រូវប្រើពេលយូរក្នុងការព្យាបាល ហើយការព្យាបាលយូរឬឆាប់អាស្រយ័ទៅលើអាយុអ្នកជំងឺ។ ប្រសិនជាក្មេងយើងអាចព្យាបាលត្រឹម៤សប្ដាហ៏ឆ្អឹងគាត់ជាប់មកវិញហើយ ប៉ុន្តែបើវ័យជំទង់វិញគឺប្រើរយះពេល១២សប្ដាហ៏ ចំពោះមនុស្សចាស់ត្រូវប្រើរយះពេល៦ខែឬក៏យូរជាងនេះដោយសារឆ្អឹងគាត់ពិបាកក្នុងការលូតលាស់ ហើយត្រូវមានការព្យាបាលត្រឹមត្រូវ។
ប្រសិនជាការព្យាបាលត្រឹមត្រូវ អ្នកជំងឺអត់មានបញ្ហាអ្វីទេទៅថ្ងៃអនាគតឆ្អឹងគាត់អាចប្រើប្រាស់បានធម្មតា។ការបាក់ឆ្អឹងបើឈានទៅដល់ការវះកាត់ អ្នកត្រូវគោរពទៅតាមវេជ្ជ:បញ្ជារបស់គ្រូពេទ្យត្រូវតាមដានមុខរបួសក្នុងអំឡុងពេលវះកាត់និងជាមួយពេទ្យជំនាញ។ បើមិនបានព្យាបាលទុកអោយឆ្អឹងតាមដំណើរវាអាចមានបញ្ហាទៅថ្ងៃក្រោយទៀតដូចជាធ្វើឲ្យឆ្អឹងវៀច ឬរាងកាយខុសប្រក្រតី។ ដូច្នេះអ្នកជំងឺត្រូវមកជួបគ្រូរពេទ្យខាងជំនាញដើម្បីព្យាបាល នៅពេលព្យាបាលរួចរាលើហើយគាត់អាចរស់នៅធម្មតាបានបើព្យាបាលត្រឹមត្រូវ ប្រសិនជាមនុស្សចាស់គាត់ត្រូវព្យាបាលយូរបន្តិចហើយពិសេសមនុស្សស្រីដោយសារតែគាត់អស់រដូវដូច្នេះត្រូវការប៉ូវដើម្បីអោយគាត់ឆាប់ដូចដើមវិញ។