[វីដេអូ] សារវេជ្ជបណ្ឌិត Ep.12 តើជំងឺគ្រុនឈីកជាអ្វី?
ជំងឺគ្រុនឈីកគឺជាអ្វី? ជំងឺគ្រុនឈីក ជាជំងឺឆ្លង ម្យ៉ាងដែលបង្ករដោយមូសខ្លាញីដែលមានមេរោគឈីក។ រោគសញ្ញារបស់ជំងឹគ្រុនឈីក ក្រោយតើពីការខាំរបស់មូសខ្លាញី រយៈពេលបីទៅប្រាំពីរថ្ងៃគឺមិនទាន់ឃើញនៅរោគសញ្ញាអ្វីនោះទេ ប៉ុន្តែបន្ទាប់មកនិងចេញអាការៈក្ដៅខ្លួន ក្ដៅពីចន្លោះ ៣៨ ទៅ ៤០អង្សារ ។
ការក្ដៅទៀតសោតគឹក្ដៅនៅចន្លោះពេលពី បីទៅប្រាំថ្ងៃ បន្ទាប់ពីក្ដៅខ្លួនហើយរយៈពេលពី បីទៅប្រាំថ្ងៃ និងលេចចេញនៅរោគសញ្ញា ឈឺសន្លាក់ ច្រើនកន្លែងនៅលើដងខ្លួនរបស់អ្នកជំងឺ បន្ទាប់ពីឈឺសន្លាក់ហើយស្បឺកអ្នកជំងឺនិងមានឡើងនៅកន្ទួលក្រហម អុចៗទាំងនៅលើដៃនិងលើជើង សញ្ញាបន្ទាប់បន្សំ មានភ្នែកក្រហម ឈឺក្បាលអស់កម្លាំង ចុកពោះក្អួតចង្អោរ ជាដើម។
ចំពោះការព្យាបាល ជំងឺគ្រុនឈីក គឺធ្វើការព្យាបាលទៅតាមរោគសញ្ញានីមួយៗ ឧទាហណ៍ អ្នកជំងឺក្ដៅខ្លួនអ្នកជំអឺអាចប្រើថ្នាំបញ្ចុំកម្ដៅ ប្រសិនបើអ្នកជំងឺលេចចេញនៅរោគសញ្ញាឈឺសន្លាក់ គ្រូពេទ្យនិងធ្វើការពិនិត្យឈាម ដើម្បីបែងចែងឲ្យដាច់ថា តើអ្នកជំងឺមានជំងឺគ្រុនឈីក ឬ គ្រុនឈាម ពីព្រោះមានថ្នាំហាមឃាត់មួយចំនួន ដូចជាថ្នាំបំបាត់រលាកដែលសម្រាប់ព្យាបាលសន្លាក់ ដែលជាផលប៉ះពាល់ជំងឺគ្រុនឈាម អាចនិងធ្វើឲ្យមានការហូរឈាមនិងគ្រោះថ្នាក់ដល់ជីវិត។
អ្នកជំងឺត្រូវយល់ច្បាស់អំពីកាការពាររបស់ជំងឺគ្រុនឈីក ដើម្បីកុំឲ្យមានការឆ្លងពីកាខាំរបស់មូសខ្លាញី ប្រសិនបើនៅក្នុងក្រុមគ្រួសារមានអ្នកជំងឺ គឺត្រូវផ្ដល់ជាតិទឹកឲ្យបានគ្រប់គ្រាន់និងថ្នាំបញ្ចុំកម្ដៅប្រើប្រាប់តាមបញ្ជាក់បញ្ជាឲ្យបានត្រឹមត្រូវ មួយទៀតអ្នកជំងឺត្រូវព្យាយាមបញ្ជូនអ្នកជំងឹដែលស្ថិតនៅក្នុងស្ថានភាពមួយដែលក្ដៅធ្ងន់ធ្ងរ ។ ដើម្បីជៀសផុតអំពីរជំងឺគ្រុនឈីកនេះ ទីមួយ ត្រូវកម្ចាត់នៅជម្រកមូសខ្លា ទីពីរត្រូវសម្អាតនៅបរិវេនផ្ទះ ដូចជាកន្លែងទឹកដក់ សំបកកំប៉ុងដែលមានទឹក ទីបី កុំព្យាយាមនៅទីកន្លែងងងឹត ទីបួន ស្លៀកសម្លៀកបំពាក់ជិតៗ ដើម្បីការពារបន្ថែមរបស់មូសខ្លាខាំ៕