[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.21 ប្រធានបទ៖ ជំងឺកន្ទុយថ្លែន

ជំងឺកន្ទុយថ្លែនគឺជា ការវិវត្តន៍ទៅជាក្រិននៃភ្នាសស របស់ភ្នែកដែរដុះចាក់ចូលក្នុងកញ្ចាក់ភ្នែក ។

 
[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.21 ប្រធានបទ៖ ជំងឺកន្ទុយថ្លែន

ជំងឺកន្ទុយថ្លែនគឺជា ការវិវត្តន៍ទៅជាក្រិននៃភ្នាសស របស់ភ្នែកដែរដុះចាក់ចូលក្នុងកញ្ចាក់ភ្នែក ។

       ជំងឺកន្ទុយថ្លែនមានរោគសញ្ញាដូចខាងក្រោម៖

-រកាំភ្នែក

-ក្រហាយភ្នែក

-ភ្នែកស្ងួត ឬ ក្រហមភ្នែក

 

មូលហេតុដែលបង្កឲ្យកើតមានជំងឺកន្ទុយថ្លែន សង្កេតឃើញភាគច្រើនទៅលើចំពោះមនុស្សដែលធ្វើការក្រោមកម្ដៅថ្ងៃ​ ប្រឈមនឹងពន្លឺថ្ងៃ នឹងអាកាសធាតុស្ងួត ព្រមទាំងការងារដែលពួកគាត់ប្រឈមជាមួយនឹងធូលីហុយ និងផ្សែងជាច្រើន។

ប្រសិនបើក្នុងករណីមានជំងឺកន្ទុយថ្លែននឹងកើតឡើង  នឹងធ្វើឲ្យមានបញ្ហារកាំភ្នែក ឬ ក្រហមភ្នែក និង ក្រហាយភ្នែកជាញឹកញាប់ផងដែរ។ លើសពីនេះទៅទៀតប្រសិន គាត់មិនទទួលបានការព្យាបាលទាន់ពេលវេលាទេ កន្ទុយថ្លែនកាន់តែដុះនឹងវិវត្តន៍ទៅមុខដែលធ្វើអោយសម្រស់របស់ពួកាគាត់មិនស្អាតប៉ះពាល់ដល់ខាងក្រៅ ហើយវាអាចធ្វើឲ្យភ្នែកគាត់ស្រវាំងនៅពេលដែលកន្ទុយថ្លែនដុះបាំងជិតកូនក្រមុំភ្នែករបស់គាត់។

ជំងឺនេះកើតនៅវ័យដែលកំពុងតែសកម្មការងារចន្លោះពី ២០ឆ្នាំឡើងដល់៧០ឆ្នាំ។វិធីការពារងាយៗដើម្បីកុំអោយមានជំងឺកន្ទុយថ្លែន គឺយើងគ្រាន់តែមានវ៉ែតាការពារពន្លឺព្រះអាទិត្យ ពាក់មួក ពេលចេញទៅខាងក្រៅ ជៀសវាងកន្លែងដែលមានផ្សែងនឹងធូលី ឬសារធាតុគីមី៕