[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.22 ប្រធានបទ ៖ការកង្វះវីតាមីន B12 សម្រាប់អ្នកជំងឺទឹកនោមផ្អែម
វីតាមីន B12មានសារះសំខាន់ណាស់ សម្រាប់សាពាង្គកាយរបស់យើង ហើយវាមានតួនាទីក្នុងការពារប្រព័ន្ធសសៃវិញ្ញាណហើយក៏ចូលរួមក្នុងការផលិតគ្រាប់ឈាមក្រហម ជួយបង្កើត DNA ជំនួយទៅលើប្រព័ន្ធខួរក្បាលមនុស្សយើងជាដើម។
នៅក្នុងឆ្នាំ២០០៩ តាមស្ថិតិបានបង្ហាញថាអ្នកជំងឺទឹកនោមផ្អែមប្រភេទពីរគឺកង្វះវីតាមីនB12រហូតទៅដល់២២%។
មូលហេតុនិងកត្តាប្រឈមចម្បងៗមានដូចជា៖
- កត្តាអាយុចាស់
- អ្នកដែរប្រើថ្នាំរយះពេលយូរ ក្នុងនោះមានដូចជាថ្នាំទឹកនោមផ្អែមដែលគេស្គាល់ថា (METFORMIN)
- ថ្នាំក្រពះមួយចំនួនដែលគេប្រើសម្រាប់បន្ថយជាតិអាស៊ីតនៅក្នុងក្រពះ
- កត្តាផ្សេងទៀតដូចជាអ្នកជំងឺដែលក្រោយពីកាលវះកាត់ផ្នែកណាមួយនៃក្រពះពោះវៀន
- អ្នកដែលហូបបួស បន្លែសុទ្ធជាដើម។
ចំពោះរោគសញ្ញាកង្វះនៃវីតាមីន B12 មានដូចជា
. វិលមុខ
. ស្រវាំងភ្នែក
. អាការ:ស្លេកស្លាំង(អាចឡើងលឿង)
. មានការស្ពឹកឬក៏ក្រហាយនៃអាវ:ជីវ:ចុងដៃចុងជើង
. ហើមអណ្ដាត(ក្រហម) ឈឺដែលជាផលរំខានទៅដល់ការរំលាយអាហារ និង រសជាតិ
. ដំបៅទៅលើបបូរមាត់ ឬក៏ប្រេះបបូមាត់ជាដើម។
សូមទស្សនាវីដេអូខាងក្រោម៖