[វីដេអូ] Ep. 62 ប្រធានបទ៖ កត្តាជំរុញដែលធ្វើឲ្យកើតមានជំងឺអេពីឡាបស៊ី

ជំងឺអេឡាបស៊ី គឺការកន្ត្រាក់ផ្នែកណាមួយឬផ្នែកទាំងអស់នៃរាងកាយដោយឯងៗ ហើយការកន្ត្រាក់នេះមានចាប់ពីរដងឡើងទៅ  ដោយការកន្រ្តាក់លើកទីមួយ និងការកន្រ្តាក់លើកទីពីរមានសភាពដូចគ្នា។

 
[វីដេអូ] Ep. 62 ប្រធានបទ៖ កត្តាជំរុញដែលធ្វើឲ្យកើតមានជំងឺអេពីឡាបស៊ី

ជំងឺនេះមានរោគសញ្ញាដូចជា៖ 
-  មានការកន្ត្រាក់នៅផ្នែកណាមួយរបស់រាង្គកាយ
-  មានការកន្រ្តាក់ទាំងអស់នៃរាង្គកាយ
ចំពោះមូលហេតុរបស់ជំងឺអេពីឡាបស៊ីគឺមានការបែងចែកតាមប្រភេទនីមួយៗ កត្តាជំរុញដែលធ្វើអោយកើតមានជំងឺអេពីឡាបស៊ីគឹមានដូចជា ក្នុងពេលដែលស្ត្រីពពោះ ហើយគាត់មិនប្រយ័ត្នរអិលដួលឬប៉ះទង្គិចនៅលើក្បាលកូន ពេលនោះកូនដែលកើតមកងាយនឹងទទួលរងផលប៉ះពាល់ដែលកើតមានជំងឺអេពីឡាបស៊ី។ 
ចំពោះអ្នកដែលគាត់មានវ័យជំទង់ គឺភាគច្រើនកត្តាដែលធ្វើអោយគាត់មានជំងឺអេពីឡាបស៊ី គឺប្រព័ន្ធខួរក្បាល ដែលកើតឡើងដោយឯងៗ ។ 
ជំងឺអេពីឡាបស៊ីនេះអាចមានគ្រោះដល់ជីវិតដោយប្រយោល និងដោយផ្ទាល់។ លក្ខណៈនៃការស្លាប់របស់អ្នកជំងឺគឺអាចស្លាប់ដោយសារការប្រកាច់ ការលង់ទឹក ការធ្លាក់ពីលើទីខ្ពស់ ឬដោយសារគ្រោះថ្នាក់ចរាចរណ៍និងកត្តាជាច្រើនផ្សេងទៀត។ ដូចនេះអ្នកជំងឺអេពីឡាបស៊ីគួរប្រុងយ័ត្ន ថែទាំសុខភាព និងមិនគួរធ្វើសកម្មភាពផ្សេងៗដែលអាចប៉ះពាល់ដល់អាយុនោះទេ។ អ្នកជំងឺគួរទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីប្រឹក្សា និងព្យាបាលឲ្យទាន់ពេលវេលា។
សូមជម្រាបថាជំងឺនេះគឺជាជំងឺតំណពូជ ហើយការព្យាបាលក៏ត្រួវការការអត់ធ្មត់ និងរយ:ពេលយូរផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖