[វីដេអូ] Ep. 61 ប្រធានបទ៖ មូលហេតុដែលបណ្តាលឲ្យមានជំងឺច្រាលអាស៊ីតក្រពះ

1. តើអ្វីទៅជាជំងឺច្រាលទឹកអាស៊ីតក្រពះ? ជំងឺច្រាលទឹកអាស៊ីតក្រពះកើតឡើងនៅពេលដែលមានលំហូរថយក្រោយនៃទឹកអាស៊ីតក្រពះចូលទៅក្នុងបំពង់អាហាររហូតឈានដល់មានរោគសញ្ញា និងផលវិបាក ។

 
[វីដេអូ] Ep. 61 ប្រធានបទ៖  មូលហេតុដែលបណ្តាលឲ្យមានជំងឺច្រាលអាស៊ីតក្រពះ

រោគសញ្ញា
•  ជំងឺនេះស្តែងចេញជារោគសញ្ញាពិសេស ដូចជាភើជូរដូចទឹកខ្មេះ និងក្តៅពីផ្នែកខាងក្រោមនៃបំពង់អាហារដល់បំពង់ក។
•  ពិបាកលេបអាហារ ឬអួល ឬឈឺពេលលេបអាហារ
•  រោគសញ្ញាមិនពិសេសមានដូចជា ឆ្អល់ចុងដង្ហើម ពិបាករំលាយអាហារ មានអារម្មណ៍ថាមានអ្វីស្លាក់នៅនឹងក មានស្លេស្មច្រើននៅបំពង់ក ឈឺបំពង់ក ក្អក និងដំបៅមាត់។
•  វិបត្តិផ្លូវដង្ហើម ៖ ក្លិនមាត់ រលាកបំពង់ក សួត ក្អក់ និង ស្អក់ ញឹកញាប់ ។

ការធ្វើរោគវិនិច្ឆ័យ
- ការធ្វើរោគវិនិច្ឆ័យលើជំងឺមួយនេះ អាចធ្វើបានភ្លាមៗ ប្រសិនបើអ្នកជំងឺមានលេចឡើងនូវរោគសញ្ញាដូចបានរៀបរាប់ តែក៏មានការធ្វើតេស្តឆ្លុះក្រពះផងដែរ ប្រសិនបើមានការសង្ស័យថាអ្នកជំងឺអាចនឹងមានជំងឺផ្សេងទៀតដូចជា ជំងឺដំបៅក្រពះ មហារីកក្រពះ និងរកវត្តមាននៃមេរោគដែលបង្កបញ្ហាដល់ក្រពះ។
4. ផលវិបាកនៃជំងឺច្រាលជាតិអាស៊ីតក្រពះ ៖

• រលាកបំពង់អាហារ 
• ត្បៀតបំពង់អាហារ 
• តំណាក់កាលមុនមហារីកបំពង់អាហារ 
• មហារីកបំពង់អាហារ 
• វិបត្តិផ្លូវដង្ហើម ៖ រលាកបំពង់ក សួត ក្អក់ និង ស្អក់ ញឹកញាប់ ។

ជំងឺច្រាលអាស៊ីតក្រពះ (Gastroesophageal Reflux Disease – GERD) - រីសិន្ធ

សូមទស្សនាវីដេអូខាងក្រោម៖