[វីដេអូ] Ep. 46 ប្រធានបទ៖ ជំងឺស្ទះរន្ធទឹកភ្នែកលើទារកទើបនឹងកើត

 
[វីដេអូ] Ep. 46 ប្រធានបទ៖ ជំងឺស្ទះរន្ធទឹកភ្នែកលើទារកទើបនឹងកើត

ជាទូទៅក្មេងដែលទើបនឹងកើត មានចំនួន 5-10% នៃទារកដែលទើបនឹងកើតគឺមានចង្អៀតឬបិទជិតរន្ធទឹកភ្នែកដែលនៅក្នុងច្រមុះ។​

+រោគសញ្ញា

រោគសញ្ញាដែលមានជាប្រចាំអាចបង្ហាញជាមានការរលាកតិចតួចតែអត់រលាកខ្លាំងនោះទេ ហើមត្របកភ្នែកម្ដងម្នាល ហើយរោគសញ្ញាដែលមានជាប្រចាំបំផុតគឺការហូរទឹកភ្នែកជាអចិន្ត្រៃយ៍។​ការហៀរទឹកភ្នែករឹមៗនៅលើត្របកភ្នែករបស់ទារក មិនចេញច្រើនដូចយើងយំនោះទេ គ្រាន់តែហូរតិចៗនៅលើត្របកភ្នែករបស់គាត់តែប៉ុណ្ណោះ។

+វិធីសាស្រ្តព្យាបាល

ការព្យាបាលជំងឺមួយនឹងគឺងាយស្រួលបំផុត​ តែក៏ត្រូវព្យាយាមផងដែរ។ ហើយមុននឹងគិតថា​ តើជំងឺនឹងជាជំងឺស្ទះរន្ធទឹកភ្នែកមែន ឬមិនមែនគឺត្រូវជួបជាមួយគ្រូពេទ្យសិន ព្រោះធម្មតាក្មេងៗដែលកើតមកសញ្ញាសែ្តងមកប្រហែលៗគ្នា គ្រាន់ថាទៅជួបជាមួយគ្រូពេទ្យឲ្យគាត់វាយតម្លៃសិនទៅថាមានការស្ទះឬមិនស្ទះ គាត់នឹងផ្ដល់យោបល់ថាត្រូវយ៉ាងមិចហើយ។

+វិធីសាស្ត្រក្នុងការបង្ការ

ជាទូទៅគ្មានវិធីណាមួយដែលបង្ការបាននោះទេ តែអ្វីដែលអាចបង្ការបានគឺបង្ការកុំឲ្យរលាកនៅពេលដែលគាត់ស្ទះរន្ធទឹកភ្នែក។ ដំបូងត្រូវសម្អាតភ្នែកទារកជាមួយនឹងទឹកឆ្អិនឲ្យស្អាតប្រើសំឡីទន់ៗ ព្រោះបើកាលណាយើងប្រើក្រដាស ស្បែកក្មេងនៅស្ដើងអញ្ចឹងហើយវាអាចធ្វើឲ្យរលាកនៅតាមកេមត្របកភ្នែករបស់ទារក។

 

ដោយសារជំងឺមួយនេះវាច្រើនគួរសមដែលមានចំនួន 5-10%​នៃក្មេងទើបនឹងកើត អញ្ចឹងសម្រាប់ក្មេងដែលមានបញ្ហាហៀរទឹកភ្នែកត្រូវតែសម្អាតឲ្យបានស្អាតល្អ ហាមដាច់ខាតបន្តក់សារធាតុផ្តេសផ្តាសផ្សេងៗ ឧទារហណ៍ថ្នាំភ្នែកឬទឹកដោះម្តាយ ព្រោះភ្នែកក្មេងគឺខ្សោយមុនសម្រេចថាបន្តក់ត្រូវជួបជាមួយគ្រូពេទ្យជាមុនសិន។ បើសិនជាឃើញមានបញ្ហាថាគាត់មានការស្ទះរន្ធទឹកភ្នែកគឺព្យាយាមទាំងអស់គ្នា​ប៉ាម៉ាក់និងគ្រូពេទ្យទៅជួបគាត់ឲ្យបានទៀងទាត់តាមការណាត់បានត្រឹមត្រូវ៕

សូមទស្សនាវីដេអូខាងក្រោម៖