[វីដេអូ] Ep. 58 ប្រធានបទ៖ សារៈប្រយោជន៍នៃថ្នាំសណ្តំ

ការដាក់ថ្នាំសណ្ដំធ្វើឡើងនៅពេលមានការធ្វើការវះកាត់ ដែលស្ថិតនៅក្នុងស្ថានភាពមួយដែលអ្នកជំងឺគាត់បាត់បង់ការដឹងខ្លួននិងការឈឺចាប់មួយរយៈពេលខ្លីបណ្ដោះអាសន្ន។ ចំពោះការដាក់នេះគឺត្រូវការគ្រូពេទ្យឯកទេសខាងថ្នាំសណ្ដំ ដើម្បីអាចមានលទ្ធភាពក្នុងការអនុវត្តន៍សកម្មភាពវេជ្ជសាស្ត្រណាមួយដូចជាការវះកាត់ឲ្យមានប្រសិទ្ធភាព។

 
[វីដេអូ] Ep. 58 ប្រធានបទ៖ សារៈប្រយោជន៍នៃថ្នាំសណ្តំ

ការដាក់ថ្នាំសណ្តំមានពីរប្រភេទគឺ ការចាក់ថ្នាំស្ពឹក និង ការដាក់ថ្នាំសន្លប់។ 
ជាធម្មតាការដាក់ថ្នាំសណ្តំឬការប្រើប្រាស់ថ្នាំផ្សេងទៀតបើយើងប្រើប្រាស់មិនបានត្រឹមត្រូវនោះទេ គឺតែងតែផ្តល់ផលវិបាកដល់អ្នកជំងឺ។ 
សូមជម្រាបថា ថ្នាំសណ្តំខុសពីថ្នាំងងុយគេ ព្រោះប្រសិទ្ធភាព និងគុណភាពនៃការប្រើប្រាស់ខុសគ្នា។
ជាធម្មតាការដាក់ថ្នាំសណ្ដំនឹងអាចមានរយៈពេលចាប់ពី១០ទៅ១៥នាទី ឬពេលខ្លះអាចវែងដល់ទៅច្រើនម៉ោង។ ការប្រើប្រាស់ថ្នាំសណ្ដំគឺមានភាពសុំាញុំាប៉ុន្តែការប្រើប្រាស់បានត្រឹមត្រូវអាចជួយបង្កើតឡើងនៅបច្ចេកទេសវះកាត់ថ្មីៗ៕

សូមទស្សនាវីដេអូខាងក្រោម៖