[វីដេអូ] Ep.77 ប្រធានបទ៖ រោគសញ្ញាផ្សេងនៃជំងឺពក ក
ជំងឺពក ក គឺជាការហើមនៃក្រពេញទីរ៉ូអុីតដែលបណ្តាលឱ្យមានដុំពកនៅផ្នែកខាងមុខក និងខាងក្រោម ក ដែលមានរាងដូចមេអំបៅ។
រោគសញ្ញានៃជំងឺពកក
រោគសញ្ញាបណ្តាលមកពីការខ្វះជាតិអ៊ីយ៉ូត។
ទំហំរបស់ពក ក អាចប្រែប្រួល ករណីភាគច្រើនការហើមមានទំហំតូច មិនបង្កឱ្យមានរោគសញ្ញាអ្វីឡើយ។ ក្នុងករណីធ្ងន់ធ្ងរ រោគសញ្ញាអាចមានដូចជា៖
- ក្អក
- មានអារម្មណ៍តឹងនៅក្នុងបំពង់ក
- ផ្លាស់ប្ដូរសំឡេងរបស់អ្នក ដូចជាស្អក
- ពិបាកលេបអាហារ
- ពិបាកដកដង្ហើម (អាចមានសំឡេងឮខ្លាំងនៅពេលអ្នកដកដង្ហើម)
មូលហេតុនៃជំងឺពកក
- ពកកអាចមានមូលហេតុជាច្រើនរួមមាន៖
- ក្រពេញទីរ៉ូអ៊ីតសកម្មខ្លាំង (hyperthyroidism)
- ក្រពេញទីរ៉ូអ៊ីតអសកម្ម (hypothyroidism)
- រលាកក្រពេញទីរ៉ូអ៊ីត
- ការផ្លាស់ប្ដូរអ័រម៉ូនអំឡុងពេលពេញវ័យ មានផ្ទៃពោះ ឬអស់រដូវ
- មិនមានជាតិអ៊ីយ៉ូតគ្រប់គ្រាន់នៅក្នុងរបបអាហារ
- លេបថ្នាំប្រភេទមួយចំនួនដូចជា លីចូម ជាថ្នាំដែលប្រើដើម្បីព្យាបាលបញ្ហាសុខភាពផ្លូវចិត្តមួយចំនួន
- ទទួលការព្យាបាលដោយវិទ្យុសកម្មទៅកាន់តំបន់ក ឬទ្រូងរបស់អ្នក ដូចជាការព្យាបាលដោយវិទ្យុសកម្មសម្រាប់ជំងឺមហារីកក
- ដុំពក ឬដុំពកក្នុងក្រពេញទីរ៉ូអ៊ីត (ភាគច្រើនគ្មានការបង្កគ្រោះថ្នាក់ទេ ប៉ុន្តែគួរយកចិត្តទុកដាក់)
ដើម្បីធ្វើរោគវិនិច្ឆ័យបានមានតែទៅជួបជាមួយគ្រូពេទ្យដែលមានឯកទេសច្បាស់លាស់។ ប្រសិនបើអ្នកសង្ស័យមានអាការ:ដូចបានរៀបរាប់ខាងលើ សូមមកជួបពិភាក្សាជាមួយគ្រូពេទ្យដើម្បីពិនិត្យមើលកករបស់អ្នក ជៀសវាងការប្រើប្រាស់ផលិតផលខុស ឬជឿលើការតាមការឃោសនា៕
សូមទស្សនាវីដេអូខាងក្រោម៖