[វីដេអូ] Ep.76 ប្រធានបទ៖សញ្ញានៃជំងឺហឺត

ជំងឺហឺត ជាជំងឺរលាករ៉ាំរ៉ៃ កើតនៅលើផ្លូវដង្ហើម ហើយការរលាកនេះ ធ្វើឲ្យផ្លូវដង្ហើមទៅជាងាយប្រតិកម្មជាមួយសារធាតុជាច្រើន។

 
[វីដេអូ] Ep.76 ប្រធានបទ៖សញ្ញានៃជំងឺហឺត

សញ្ញានិងរោគសញ្ញា
-ជំងឺហឺតមានស្ថានភាពធ្ងន់ធ្ងរផ្សេងៗគ្នាពីតិចតួចទៅខ្លាំង
 -ក្អកខ្លាំង
-សម្លេង និងតឹងណែនទ្រូងគឺជារោគសញ្ញាដែលកើតញឹកញាប់
– ដកដង្ហើមឮសំឡេង
 -ឆាប់ហត់ 
វិធីការពារជំងឺហឺត គឺសាមញ្ញៗ និងងាយស្រួល ដោយគ្រាន់តែព្យាយាមគេចចេញពីសារធាតុបង្កឲ្យមានជំងឺហឺតដូចជា៖
– មិនត្រូវឲ្យមានសត្វចិញ្ចឹមនៅក្នុងផ្ទះ (ឆ្កែ ឆ្មា…) 
– មិនត្រូវជក់បារីនៅកន្លែងក្មេងលេង។
–គេចចេញពីផ្សែងក្រអូប ឬផ្សែងធូប
– ក្នុងបន្ទប់ត្រូវមានបង្អួច (បិទ ឬបើក) ដើម្បីឲ្យមានខ្យល់ស្អាតចេញចូល។
– កន្លែងគេង ត្រូវតែសម្អាតឲ្យស្អាត និងមានរបៀបរៀបរយ។ ត្រូវបោកកម្រាលពូក និងភួយជាមួយទឹកក្ដៅ ឲ្យបានញឹកញាប់ ឬ១សប្តាហ៍ម្តង ហើយហាលឲ្យស្ងួតក្រោមកម្ដៅថ្ងៃ។ 
- ត្រូវប្រញាប់មកជួបគ្រួពេទ្យ

សូមទស្សនាវីដេអូខាងក្រោម៖