[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.28 ប្រធានបទ៖ តើជំងឺពុកឆ្អឹងជាអ្វី?
ជំងឺពុកឆ្អឹងគឺជាការថយចុះនៃម៉ាស់របស់ឆ្អឹងឬក៏រចនាសម្ព័ន្ធរបស់ឆ្អឹង។ ឆ្អឹងផ្សំឡើងពីសារធាតុសំខាន់ៗពីជាតិកាល់ស្យូម ជាតិប្រូតេអ៊ីន និងជាតិរ៉ែដទៃទៀត។
នៅពេលដែលសមាសធាតុផ្សំរបស់ឆ្អឹងឬក៏កំហាប់របស់ឆ្អឹងមានការថយចុះនោះគេហៅថាជំងឺពុកឆ្អឹង។ ដំណាក់ការដំបូងនៃការពុកឆ្អឹងមិនសូវស្ដែងចេញជារោគសញ្ញាអ្វីទេ គឺអាចលេញចេញនៅអាការៈដូចជាឈឺចុកចាប់ឆ្អឹងតាមឆ្អឹងកងខ្នងឬក៏នៅអាវៈជីវៈ ប៉ុន្តែដំណាក់កាលដំបូងនេះអ្នកជំងឺមិនសូវចាប់អារម្មណ៍នោះទេ។
ជំងឺពុកឆ្អឹងច្រើនកើតមានចំពោះស្រ្តីនៅវ័យចំណាស់ដែលស្តែងចេញនៅការកោងខ្នង នេះហើយជារោគសញ្ញានៃជំងឺពុកឆ្អឹងនៅក្នុងដំណាក់កាលដែលបានវិវត្តន៍មិនបានការព្យាបាល។ ជំងឺពុកឆ្អឹងភាគច្រើនអាចកើតទៅលើមនុស្សវ័យចំណាស់ ហើយកើតមានចំពោះស្ត្រីច្រើនជាងបុរសគិតចាប់តាំងពីស្រ្តីវ័យដែលគាត់អស់រដូវ និងស្រ្តីដែលមានអាយុច្រើន អ្នកដែលធ្លាប់មានបងប្អូននៅក្នុងក្រុមគ្រួសារដែលមានជំងឺពុកឆ្អឹងក៏អាចមានការប្រឈមការពុកឆ្អឹងផងដែរ។
មូលហេតុនៃការពុកឆ្អឹងបណ្តាលមកពីអ្នកដែលមិនសូវទទួលទានចំណីអាហារដែលសំបូរជាតិកាល់ស្យូម ខ្វះអាហាររូបបត្ថម្ភ ។ បន្ទាប់មកមានជំងឺមួយចំនួនភាគច្រើនជាជំងឺបណ្ដាលមកពីបញ្ហាអ័រម៉ូនគឺតែងតែនាំអោយអ្នកជំងឺប្រឈមមុខនឹងជំងឺពុកឆ្អឹង។លើសពីនេះទៅទៀត ទាក់ទងពីរបៀបនៃការរស់នៅអ្នកមិនសូវបញ្ចេញពលកម្ម ធ្វើសកម្មភាពផ្សេងៗ រស់នៅស្រណុក។ ការទទួលទានបារីច្រើនលើសលុប និងការទទួលទានសូរាច្រើនក៏ជាកត្តាដែរអាចងាយប្រឈមមុខនិងជំងឺពុកឆ្អឹងផងដែរ។ ដើម្បីធ្វើរោគវិនិច្ឆ័យគេអាចវាស់កំហាប់ឆ្អឹង វិធីវាស់កំហាប់ឆ្អឹងទីមួយងាយស្រួលសាមញ្ញមិនសូវចំណាយថវិការច្រើនគឺការវាស់កំហាប់ឆ្អឹងនៅនឹងកែងជើង។បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យរួចហើយគ្រូពេទ្យនិងប្រឹក្សាផ្ដល់នៅអនុសាសន៍តើអ្នកជំងឺគួរប្រតិបត្តិបែបណា?
ចំពោះការព្យាបាលគឺចាប់ផ្តើមពីការរស់នៅរបស់អ្នកជំងឺជាមុនសិន គឺតម្រូវអោយអ្នកជំងឺទទួលទានអាហារដែលសំបូរជាតិកាល់ស្យូម មានដូចជាទឹកដោះគោឬក៏ចំណីអាហារដែលធ្វើពីទឹកដោះគោ។ឧទាហរណ៍ យាអួរ ទឹកដោះគោជូរជាដើម។ទាំងអស់នេះត្រូវពិសារឲ្យបានច្រើនដើម្បីបង្កើននៅបរិមាណកាល់ស្យូមនៅក្នុងខ្លួន បន្ថែមពីនេះអ្នកដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅគួរតែទៅពិនិត្យសុខភាពយ៉ាងហោចណា ១ឆ្នាំម្តងដើម្បីតាមដានសុខភាពថាតើអ្នកឈឺអ្វី ឬនៅក្នុងខ្លួនខ្វះខាតសារធាតុអ្វី?