[វីដេអូ] Ep.79 ប្រធានបទ៖ ការលើសអាស៊ីតដែលបណ្តាលឲ្យមានការរលាកសន្លាក់
ជំងឺរលាកសន្លាក់ ជាការរលាកត្រង់គន្លាក់ឆ្អឹងមួយផ្នែក ឬបរិវេណជាច្រើនទៀតនៃសរីរាង្គកាយមនុស្ស។ ជំងឺរលាកសន្លាក់មានច្រើនប្រភេទ ដែលមួយប្រភេទៗបណ្តាលមកពីមូលហេតុ និងមានវិធីសាស្ត្រព្យាបាលខុសៗគ្នា។ រោគសញ្ញានៃជំងឺរលាកសន្លាក់ អាចកើតឡើងសន្សឹមៗ ប៉ុន្តែវាក៏អាចកើតឡើងមួយរំពេចផងដែរ។
មូលហេតុបង្កមានដូចជា៖
-ភាពសឹករេចរឹលលើឆ្អឹងខ្ចី នៅក្បាលឆ្អឹងសន្លាក់
-រលាកសន្លាក់បណ្តាលមកពីមេរោគមួយចំនួន
-ទាក់ទងនឹងវ័យរបស់មនុស្ស និងសភាពធាត់លើសគីឡូ
រោគសញ្ញានៃជំងឺរលាកសន្លាក់ គឺអ្នកជំងឺមានការឈឺចាប់ត្រង់សន្លាក់ បើសិនរលាកសន្លាក់មានលក្ខណៈ ហើមត្រង់កន្លែងសន្លាក់ ឈឺចាប់ខ្លាំង មានសភាពក្រហម ហើយមានកម្តៅក្តៅ បាត់ភាពរស់រវើករបស់សន្លាក់ មានសំឡេងក្នុងសន្លាក់ និងមានអារម្មណ៍ថា សន្លាក់តឹងជាងមុន។
កត្តាប្រឈមជំងឺរលាកឆ្អឹងសន្លាក់ភាគច្រើនដោយសារ៖
– វ័យកាន់តែចាស់
-មុនអាយុ ៤៥ឆ្នាំ បុរសកើតច្រើនជាងស្ត្រី
– មានជំងឺតំណពូជមួយចំនួន ដូចជា ជំងឺខ្វះជាតិខូឡេជេន
– លើកវត្ថុ ឬរែក លីឥវ៉ាន់ធ្ងន់ជាប្រចាំ នាំឲ្យប៉ះពាល់លើសន្លាក់ឆ្អឹងត្រគាក និងជង្គង់
– មានរបួស ដូចជាគ្រោះថ្នាក់នៅពេលលេងកីឡា ពិសេសកីឡាករអាជីព ឧស្សាហ៍ឈររយៈពេលយូរ លើកទម្ងន់ធ្ងន់ៗ និងការធ្វើចលនាដទៃទៀត ងាយនឹងវិវត្តទៅរកជំងឺរលាកសន្លាក់ឆ្អឹង។
ជំងឺរលាកសន្លាក់មួយចំនួន អាចធ្វើរោគវិនិច្ឆ័យតាមរយៈការសួរនាំពីការឈឺចាប់របស់អ្នកជំងឺ និងការពិនិត្យទៅលើរោគសញ្ញាផ្សេងៗដូចជា ការវិភាគឈាម ការថតកាំរស្មី X-ray ៕
សូមទស្សនាវីដេអូខាងក្រោម៖