[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.31​ តើអ្វីទៅជាជំងឺទឹកនោមផ្អែមទី១ និងទី២?

ជាការពិតណាស់អ្នកជំងឺទឹកនោមផ្អែម ងាយប្រឈមនិងហានិភ័យដំបៅជើងជាងបងប្អូនដែលមិនមានជំងឺទឹកនោមផ្អែម។ ជាពិសេសអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ឬ ប្រភេទទី២។ល។

 
[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.31​ តើអ្វីទៅជាជំងឺទឹកនោមផ្អែមទី១ និងទី២?

យើងបានដឹងហើយជំងឺទឹកនោមផ្អែមមាន៣ប្រភេទ ជំងឺទឺកនោមផ្អែមប្រភេទទី១ ឬប្រភេទទី២និងកើតទៅលើស្ត្រីអំឡុងពេលមានផ្ទៃពោះតែជំងឺទឹកនោមផ្អែមប្រភេទចុងក្រោយនេះគឺវានិងបាត់ទៅវិញក្រោយពេលដែលស្ត្រីសម្រាលបុត្ររួច។ដូច្នេះហើយគាត់មិនមានការប្រឈមមុខខ្ពស់ជាងអ្នកដទៃបើធៀបជាមួយនិងអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី១​និងទី២ជាពិសេសនោះទេ។

 

នៅពេលគាត់កើតជំងឺទឹកនោមផ្អែមរុំារ៉ៃយូរ ពេលនោះគាត់អាចប្រឈមមុខនឹងរឿង៣ធំៗដែលនាំឲ្យគាត់ប្រឈមមុខនិងការកើតដំបៅជើង។

  • ការប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណយើងដឹងហើយថាអាវៈជីវៈរបស់យើងមានប្រព័ន្ធវិញ្ញាណទៅជួយអោយយើងដឹងក្ដៅត្រជាក់ជួយអោយយើងដឹងការឈឺចាប់ពេលដែលយើងមានការប៉ះទង្គិច។ល។ អញ្ចឹងហើយអ្នកដែលមានជំងឺទឹកនោមផ្អែមក្នុងរយះពេលយូរគាត់អាចប៉ះពាល់សសៃវិញ្ញាណទាំងអស់នេះស្ដែងចេញជារោគសញ្ញាក្នុងដំណាក់កាលដំបូងគាត់មានអាការៈដូចជាស្រមោចវាល ស្ពឹកស្រពុនរហូតទៅដល់គាត់មិនដឹងមានការឈឺចាប់ជាដើម ដោយសារប្រព័ន្ធវិញ្ញាណនៅនឹងជើងរបស់គាត់មានការប៉ះពាល់ដោយសារជំងឺទឹកនោមផ្អែម ដូច្នេះគាត់ងាយនឹងប្រឈមនឹងជំងឺដំបៅជើង។
  • ការប៉ះពាល់ទៅលើសសៃឈាមយើងដឹងថាការកើតជំងឺទឹកនោមផ្អែមក្នុងរយះពេលយូរអាចជាយថាហេតុធ្វើឲ្យមានកំណកនៅលើសសៃឈាមអាវៈជីវៈ ជាពិសេសអាវៈជីវៈក្រោមគឺជើង។ឈាមមិនអាចទៅចិញ្ចឹមចុងជើងបានពេញលេញមិនអាចដឹកនាំចំណីអាហារទៅចិញ្ចឹមកោសិការជាលិកានៅនឹងចុងជើងបានពេញលេញ ដូច្នេះគាត់ងាយនឹងដំបៅ។

ការបូកផ្ដុំគ្នារវាងបញ្ហាប្រព័ន្ធវិញ្ញាណនិងបញ្ហាសសៃឈាមនេះតែម្ដងគឺជាការបូករួមចូលគ្នាបងប្អូនអាចនឹងមានការចាប់អារម្មណ៍ថាហេតុអ្វីបានជាអ្នកមានជំងឺទឹកនោមផ្អែមនឹងងាយដំបៅជើងជាងដៃ ចំលើយគឺថាដោយសារជើងវែងជាងដៃ ប្រព័ន្ធវិញ្ញាណពីចង្កេះរហូតដល់ចុងជើងវែង

សូមទស្សនាវីដេអូខាងក្រោម៖