[វីដេអូ] Ep.94 ប្រធានបទ៖ជំងឺសរសៃបាតភ្នែកទារកកើតមិនគ្រប់ខែ
ជំងឺសរសៃបាតភ្នែក គឺជាជំងឺដែលកើតឡើងនៅលើកូនង៉ែត អាយុក្រោម ៣២សប្តាហ៍ មានទម្ងន់ក្រោយពេលកើតតូចជាង ១៥០០ក្រាម និងការដាក់អ៊ុកស៊ីសែនលើសពី ១សប្តាហ៍ នៅពេលនោះធ្វើអោយក្មេងមានផលប៉ះពាល់ទៅលើបាតភ្នែកឈានដល់របើកបាតភ្នែក អាចបណ្តាលជាពិការភាពបាន ដូច្នេះទើបគេហៅឈ្មោះថា ជាជំងឺបាតភ្នែក ទារកកើតមិនគ្រប់ខែ ។
រោគសញ្ញា
ជាទូទៅជំងឺនេះ មិនមានចេញជារោគសញ្ញាគួរអោយកត់សម្គាល់នោះទេ អញ្ជឹងហើយទាមទារអោយឪពុកម្តាយ អាណាព្យាបាលដែលមានកូន កើតមិនគ្រប់ខែគួរយកកូនមកពិនិត្យភ្នែកនៅពេលកូនកើតបាន ៤សប្តាហ៍ ឬ ៦សប្តាហ៍ក្រោយកើត ដើម្បីឆែករកមើលថាមានបញ្ហាជំងឺបាតភ្នែកទារកកើតមិនគ្រប់ខែដែរឬទេ?
កត្តាប្រឈម
កត្តាប្រឈមចំពោះទារកកើតមិនគ្រប់ខែអាចមានជំងឺបាតភ្នែក ហើយក៏អាចកើតទៅលើគភ៌ដែលមានអាយុចំណាស់ដែលបណ្តាលមកពីជំងឺទូទៅគាត់ខ្សោយដែលចាប់ចូលមានដូចជា បញ្ហាខ្សោយសួត បញ្ហាបេះដូង បញ្ហាឆ្លងរោគផ្សេងៗ ជាដើម។
សូមបញ្ជាក់ជំងឺសរសៃបាតភ្នែក មិនមែនជាជំងឺតំណរពូជនោះទេ ភាគច្រើនកើតចំពោះតែទារកកើតមិនគ្រប់ខែតែប៉ុណ្ណោះ ហើយក៏មិនមានការឆ្លងពីក្មេងម្នាក់ទៅម្នាក់ទៀតនោះដែរ។
រោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យ គឺទាមទារអោយឪពុកម្តាយយកកូនដែលគាត់កើតមិនគ្រប់ខែមកជួបគ្រូពេទ្យជំនាញ ផ្នែកខាងបាតភ្នែក នៅអាយុ ៤អាទិត្យឬក៏ ៦អាទិត្យក្រោយកើតជាចាំបាច់ ដើម្បីរកមើលថាទារកមានបញ្ហាសរសៃបាតភ្នែកដែរឬទេ ដើម្បីព្យាបាលអោយទាន់ពេលវេលា ជៀសវាងការពិការភ្នែក និងកាត់បន្ថយការចំណាយ៕
សូមទស្សនាវីដេអូខាងក្រោម៖