[វីដេអូ]សារវេជ្ជបណ្ឌិត | Ep.42ប្រធានបទ៖ជំងឺលើសសម្ពាធឈាម
ទាក់ទងនឹងជំងឺលើសសម្ពាធឈាម គឺជាជំងឺមួយប្រភេទដែលសព្វថ្ងៃកំពុងតែពេញនិយមមានន័យថាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពសាធារណៈដែលបណ្តាលឲ្យស្លាប់ក៏ដូចជាការសម្រាកនៅមន្ទីរពេទ្យច្រើននឹងចំណាយលុយច្រើន បើប្រៀបធៀបនឹងជំងឺផ្សេងៗទៀត។
![[វីដេអូ]សារវេជ្ជបណ្ឌិត | Ep.42ប្រធានបទ៖ជំងឺលើសសម្ពាធឈាម](https://cngtvcambodia.com/uploads/images/2022/May/image_750x_6294500a72aef.jpg) 
                        ជំងឺលើសសម្ពាធឈាម បើតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក បានបង្ហាញយ៉ាងច្បាស់ថាជំងឺលើសសម្ពាធឈាមនឹងជាលំដាប់ទី១ ដែលមានផលប៉ះពាល់ទៅលើសុខភាពបេះដូង និងសរសៃឈាម។ក្រៅពីនេះជំងឺលើសសម្ពាធឈាមក៏ជាឃាតករលាក់មុខដោយមិនបានដឹងមុន ទាល់តែឈឺគឺមានសភាពធ្ងន់តែម្ដង រោគសញ្ញារបស់ជំងឺលើសសម្ពាធឈាម មានដូចជា ឈឺក្បាល វិលមុខ ក្អួត រោយក ហើយពេលខ្លះឈឺទ្រូង ហឹងត្រចៀក រួមទាំងឈាមច្រមុះ និងរោគសញ្ញាជាច្រើនទៀតផងដែរ។


កត្តាបង្កឲ្យមានជំងឺលើសសម្ពាធឈាមមានពីរគឺ កត្តាបង្កដែលអាចផ្លាស់ប្តូរបាននិងកត្តាបង្កដែលមិនអាចផ្លាស់ប្តូរបាន។
+ កត្តាដែលអាចផ្លាស់ប្តូរបាន: មានបញ្ហាដូចជា ឡើងជាតិស្ករ ឡើងជាតិខ្លាញ់ ការជក់បារី ស្មុគស្មាញ អ្នកមានរូបរាងធាត់ ការញុំាំស្រាច្រើន ម្ហូបអាហារដែលមានជាតិប្រៃច្រើនពេកក៏ជាបញ្ហាមួយដែលបង្កឲ្យមានជំងឺលើសសម្ពាធផងដែរ។
+កត្តាដែលមិនអាចផ្លាស់ប្តូរបាន: មានបញ្ហាដូចជា អាយុ ភេទ ជាតិសាស្រ្ត ពណ៌សម្បុរគឺមិនអាចផ្លាស់ប្ដូរបានទេ ប៉ុន្តែជារួមកាលណាបានយល់ច្បាស់ពីកត្តាបង្កទាំងអស់នឹងទាក់ទងនឹងការពារគឺមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះបើសិនជាចង់ការពារការលើសសម្ពាធឈាមឲ្យបានល្អប្រសើរ គឺត្រូវកាត់បន្ថយឬទប់ស្កាត់បំបាត់ចោលនៅកត្តាបង្កទាំងអស់ដែលអាចផ្លាស់ប្តូរបាន។
ការព្យាបាលជំងឺលើសសម្ពាធឈាម មានពីរធំៗ ទី១ការប្រើប្រាស់វិធីសាស្ត្រផ្សេងៗដោយមិនបាច់ប្រើថ្នាំនោះទេ មានន័យថាកាត់បន្ថយកត្តាបង្កទាំងអស់នៃជំងឺលើសសម្ពាធឈាមឬកត្តាផ្សេងទៀតដែលរួមផ្សំធ្វើឲ្យប៉ះពាល់ដល់បេះដូងនិងសរសៃឈាម។ ទី២ បើសិនជា ឈាមរបស់អ្នកជំងឺនៅតែឡើង គឺអាចឈានដល់ការប្រើប្រាស់ថ្នាំ អ្នកជំងឺទាំងអស់គួរតែមកជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យឲ្យច្បាស់ថាពិតជាមានបញ្ហាលើសសម្ពាធឈាមឬមួយក៏អត់?បើសិនជាព្យាបាលឬការពារទាន់ពេលវេលាគឺអត្រាជៀសផុតពីជំងឺបេះដូងនិងសរសៃឈាម មានប្រសិទ្ធភាពរហូតដល់ជាង 80%ឯណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖




 
                                
                            



















 
        ![[វីដេអូ] សារវេជ្ជបណ្ឌិត Ep 14 ជំងឺផ្ដាសាយធំជាអ្វី?](https://cngtvcambodia.com/uploads/images/2022/Mar/image_380x226_62217e85e7f0b.jpg) 
        ![[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.26 ប្រធានបទ៖ ការទទួលទានជាតិអំបិល ឬក៏ជាតិប្រៃ](https://cngtvcambodia.com/uploads/images/2022/Mar/image_380x226_6229b8c360c7b.jpg) 
         
         
        ![[វីដេអូ] Ep.74 ប្រធានបទ៖ ផលវិបាកផ្សេងៗចំពោះអ្នកជំងឺក្រោយកើតជំងឺកូវីដ-១៩](https://cngtvcambodia.com/uploads/images/2023/Jan/image_380x226_63ce0fe1c2128.jpg) 
         
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								



