[វីដេអូ] Ep. 48 ប្រធានបទ៖ ការថយចុះ អ័រម៉ូនទីរ៉ូអុីដ

ក្រពេញទីរ៉ូអ៊ីដ គឺជាក្រពេញមួយដែលស្ថិតនៅពីខាងមុខ ករបស់យើងផ្នែកខាងក្រោមមានទំហំប្រមាណជា ៦សង់ទីម៉ែត្រ មានទម្ងន់ប្រហែលជា៣០ក្រាម ហើយមាននាទីក្នុងការធ្វើមេតាបូលីកក្នុងការបំបែកស្ករ ខ្លាញ់ ប្រូតេអ៊ីនដើម្បីយកមកប្រើប្រាស់ជាថាមពល មាននាទីផលិតនៅអ័រម៉ូនចំនួនពីរសំខាន់ គឺអ័រម៉ូនT3 និង T4 វាធ្វើការក្រោមបញ្ជារបស់ខួរក្បាល។

 
[វីដេអូ] Ep. 48 ប្រធានបទ៖ ការថយចុះ អ័រម៉ូនទីរ៉ូអុីដ

ការថយចុះមុខងារក្រពេញអ័រម៉ូនទីរ៉ូអ៊ីដ ការថយចុះនេះគឺជាការថយចុះមេតាបូលីកនៅក្នុងការធ្វើផលិតនៅក្រពេញអ័រម៉ូនទីរ៉ូអ៊ីដដើម្បីបម្រើនៅក្នុងសរីរាង្គកាយរបស់យើង នៅពេលដែលធម្មតាការថយចុះនេះគឺមានប្រមាណ៥%ដែលនៅក្នុងស្រុក ។ សញ្ញានៃការថយចុះមុខងារក្រពេញអ័រម៉ូនទីរ៉ូអ៊ីដនេះមានដូចជា អស់កម្លាំង អ្នកជំងឺទល់លាមក ចាញ់ត្រជាក់ និងជ្រុះសក់ជាដើម។ ហើយមូលហេតុសំខាន់នៃការថយចុះមុខងារក្រពេញអ័រម៉ូនទីរ៉ូអ៊ីដនេះមានពីរសំខាន់ៗ ទីមួយប្រភេទស្រាល មានរោគសញ្ញាតិចតួចតែប៉ុណ្ណោះ។ ទីពីរ គឺដោយសារប្រព័ន្ធភាពសុំារបស់យើង វាបង្កើតឡើងដើម្បីប្រឆាំងជាមួយក្រពេញទីរ៉ូអ៊ីដខ្លួនឯងធ្វើឲ្យក្រពេញទីរ៉ូអ៊ីដនឹងថយចុះមុខងារក្នុងការផលិតមួយអ័រម៉ូនមួយប្រភេទដែលហៅអ័រម៉ូនទីរ៉ូអ៊ីដ នៅពេលដែលថយចុះអ័រម៉ូននេះហើយបានធ្វើឲ្យអ្នកជំងឺអស់កម្លាំងហើយនៅពេលដែលវាបំផ្លាញជាបន្តបន្ទាប់ អាចបណ្តាលឲ្យមានការខូចទាំងស្រុងនៃក្រពេញអ័រម៉ូន ភាគច្រើនកើតលើស្ត្រីដែលមានវ័យចាប់ពី ២៥-៣០ ឆ្នាំ ។ 
មូលហេតុផ្សេងទៀតគឺកើតឡើងដោយសារការបំផ្លាញរបស់ពពួកវីរុស បន្ទាប់ពីផ្តាសាយ រលាកបំពង់កដែលធ្វើឲ្យក្រពេញទីរ៉ូអ៊ីដមានការខូចខាត៕

សូមទស្សនាវីដេអូខាងក្រោម៖