ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និងតាមរយៈ ប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥
ភ្នំពេញ ថ្ងៃទី0៤ ខែកក្កដា ឆ្នាំ២០២២

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋាន ទាំង៥ ចំណុះក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារដែលត្រូវអនុវត្តបន្ត នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។