[វីដេអូ] Ep.98 ប្រធានបទ៖គុណសម្បត្តី និងគុណវិបត្តិនៃការសណ្ដំអ្នកជំងឺ

ជាទូទៅគ្រូពេទ្យនៃការសណ្តំមាន 3ប្រភេទ ទីមួយមានគិលានុបដ្ឋាយិកាផ្នែកសណ្តំដែលមានតួរនាទីជួយសណ្តំ ។ ទីពីរក្រុមគ្រូពេទ្យដែលបានរៀនចប់ថ្នាក់វេជ្ជបណ្ឌិតហើយ និងបន្តថ្នាក់ជំនាញទៅលើផ្នែកសណ្តំ១ឆ្នាំទៅ២ឆ្នាំដើម្បីអាចធ្វើជាគ្រូពេទ្យសណ្តំបាន។ ទីបី គឺជាថ្នាក់ឯកទេសវេជ្ជបណ្ឌិតដែលគាត់ជាវេជ្ជបណ្ឌិតឯកទេសពេទ្យ ដែលមានជំនាញច្បាស់លាស់ក្នុងការធ្វើការផ្តល់សេវាសណ្តំនេះជូនដល់អ្នកជំងឺ។

 
[វីដេអូ] Ep.98 ប្រធានបទ៖គុណសម្បត្តី និងគុណវិបត្តិនៃការសណ្ដំអ្នកជំងឺ

សូមជម្រាបថា ថ្នាំសណ្តំធម្មតា (ថ្នាំងងុយគេង) និងថ្នាំសណ្តំបែបវិទ្យាសាស្ត្រខុសគ្នាត្រង់ថា​ ថ្នាំសណ្ដំធម្មតាមានន័យថាការសណ្ដំជាលក្ខណៈស្រាលអាចឲ្យអ្នកជំងឺគេងរយៈពេលខ្លី វាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកជំងឺទេ។ ផ្ទុយទៅវិញចំពោះការសណ្ដំបែបវិទ្យាសាស្រ្តវិញគឺប្រើបានក្នុងលក្ខណៈវះកាត់ធ្ងន់ធ្ងរ ហើយធ្វើឲ្យអ្នកជំងឺអស់កម្លាំងបន្ទាប់ពីសណ្តំដែលតម្រូវឲ្យអ្នកជំងឺសម្រាកពេទ្យរយៈពេលយូរ។

អត្ថប្រយោជន៍នៃការប្រើថ្នាំសណ្តំនៅពេលវះកាត់គឺជួយឲ្យអ្នកជំងឺមិនមានការឈឺចាប់នៅពេលវះកាត់ និងមិនដឹងឭនៅសកម្មភាពផ្សេងៗដែលគ្រូពេទ្យកំពុងវះកាត់នោះទេ មិនបាក់ស្បាតពេលវះកាត់និងមិនធ្វើទុក្ខជំងឺក្រោយពេលវះកាត់រួច។

សូមជម្រាបថា ការសណ្ដំមិនបង្កអោយមានផលប៉ះពាល់ឬគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែជាការសណ្ដំរយៈពេលខ្លី រយៈពេលតិច និងដើម្បីសុវត្ថិភាពឲ្យកាន់តែល្អនៅពេលវះកាត់។ដូច្នេះអ្នកជំងឺត្រូវរកគ្លីនិចណាដែលមានស្ដង់ដាត្រឹមត្រូវនិងមានវេជ្ជបណ្ឌិតមានជំនាញច្បាស់លាស់ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖