[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.4 ប្រធានបទ៖ មូលហេតុនិងការព្យាបាលជំងឺរលាកអញ្ចាញធេ្មញ

 
[វីដេអូ] សារវេជ្ជបណ្ឌិត | Ep.4 ប្រធានបទ៖ មូលហេតុនិងការព្យាបាលជំងឺរលាកអញ្ចាញធេ្មញ

មានកត្តា ៤ធំៗដែលធ្វើឲ្យមានជំងឺរលាកអញ្ចាញធេ្មញ
1.  ខ្វះអនាម័យ មានន័យថាការដុះធ្មេញមិនបានត្រឹមត្រូវនឹងមិនបានទៀងទាត់ល្អ បង្កឲ្យមានសំអេតធ្មេញ និងកំណកំបោល។ សំអេតធ្មេញនិងកំណកំបោលគឺជាចង្រុកនៃមេរោគដែលជាប់ទៅនឹងអញ្ចាញធេ្មញ និងធ្មេញ វាជាកត្តាដែលធ្វើឲ្យរលាកធ្មេញយ៉ាងខ្លាំងនៅជុំវិញធ្មេញ អញ្ចាញធ្មេញ និងជាលិកាធ្មេញ។
2.  ស្រ្តីមានផ្ទៃពោះ នៅពេលដែលមានផ្ទៃពោះ ទារកដែលមាននៅក្នុងផ្ទៃបានយកកាល់ស្យូមនិងវីតាមីនដែលមាននៅក្នុងខ្លួនរបស់គាត់ទាំងអស់។ដូច្នេះហើយបានជាធ្វើឲ្យស្រ្តីមានផ្ទៃពោះខ្វះខាត កាល់ស្យូម និងវីតាមីន ជាហេតុធ្វើឲ្យគាត់ប្រឈមនឹងជំងឺពុកធ្មេញ ហើមធ្មេញនិងរលាកអញ្ចាញធ្មេញផងដែរ។
3.  Food supplement (អាហាបំប៉ន) និងវីតាមីន គឺដោយសារតែអ្នកជំងឺទៅជួបគ្រូពេទ្យ ហើយគ្រូពេទ្យឲ្យអ្នកជំងឺពិសាថ្នាំដែលមានវីតាមីន និងFood supplement (អាហាបំប៉ន)ច្រើន ជាហេតុធ្វើឲ្យអ្នកជំងឺមានជំងឺរលាកអញ្ចាញធ្មេញ។
4.  បារី ស្រា ឬថ្នាំញៀន ការទទួលទានរបស់ទាំងនេះធ្វើឲ្យទឹកមាត់មានសភាពខាប់ ដែលបង្កឲ្យមានមេរោគ ជាហេតុបណ្តាលឲ្យមានជំងឺរលាកអញ្ចាញធ្មេញ។

+វិធីសាស្រ្តក្នុងការថែទាំ
•  ដុះធ្មេញ ក្នុងមួយថ្ងៃឲ្យបាន ២ដង ឬប្រើទឹកខ្ពុរមាត់ឲ្យបានទៀងទាត់និងត្រឹមត្រូវ
•  ត្រូវទៅជួបគ្រូពេទ្យក្នុងរយ:ពេល ៦ខែម្តងដើម្បីឲ្យគ្រូពេទ្យត្រួតពិនិត្យនិងព្យាបាលទៅលើធ្មេញដែលខូចឲ្យទាន់ពេលវេលា
•  គួរដុះធ្មេញពីលើចុះមកក្រោម

សូមចុច join link Telegram https://t.me/cngtvcambodia

សូមតាមដានទស្សនាវីដេអូដូចខាងក្រោម៖