កូរ៉េខាងជើងផ្អាកផែនការសកម្មភាពយោធាដែលប្រឆាំងនឹងកូរ៉េខាងត្បូងហើយ
ទីក្រុងសេអ៊ូល៖ យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងមួយបានរាយការណ៏នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិមរបស់គណ បក្សកាន់អំណាច និងបានសម្រេចចិត្តផ្អាកផែនការសកម្មភាពយោធាដែលប្រឆាំងនឹងកូរ៉េខាងត្បូង ហើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។
ភាពតានតឹងខាងនយោបាយរវាងភាគីទាំងពីរបានកើនឡើង ដោយសារកូរ៉េខាងត្បូងបានបង្ហោះខិត
ប័ណ្ណឃោសនារាប់លានសន្លឹកទៅកាន់កូរ៉េខាងជើង ដែលកូរ៉េខាងជើងអះអាងថា ជាការរំលោភលើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរក្នុងគោលដៅរារាំងការប្រឈមមុខនឹងកម្លាំងយោធា។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងក៏បានបន្ថែមថា នៅក្នុងកិច្ចប្រជុំនោះក៏មានការពិភាក្សាអំពីឯកសារ គូសបញ្ជាក់ពីវិធានការបន្តការទប់ស្កាត់សង្គ្រាមរវាងប្រទេសទាំងពីរផងដែរ៕
ប្រភព៖ Aljazeera, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ