ដូណាល់ត្រាំមិនចង់ពិភាក្សាពាណិជ្ជកម្មជាមួយចិនទៀតទេ
វ៉ាស៊ីងតោន៖ ប្រធានាធិបតីដូណាល់ត្រាំបានបិទទ្វារការចរចាពាណិជ្ជកម្មដំណាក់កាលទី២ជាមួយចិនកាលពីថ្ងៃអង្គារ ខែកក្កដា កន្លងទៅ ដោយនិយាយថា លោកមិនចង់ជជែកជាមួយប៉េកាំងអំពីពាណិជ្ជកម្មនោះទេ ដោយសារតែបញ្ហាកូវីដ១៩។

ប្រទេសចិនបានសន្យាថា នឹងបង្កើនការទិញកសិផល និងទំនិញរបស់អាមេរិក ហើយពលកម្ម និងសេវាកម្មប្រមាណ២០០,០០០លានដុល្លាក្នុងរយៈពេល២ឆ្នាំ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ប៉ុន្តែដូណាល់ត្រាំបែរជានិយាយថា វិបត្តិកូវីដ១៩បានផ្លាស់ប្តូរទស្សនៈរបស់គាត់ទៅលើកិច្ចព្រមព្រៀងទៅវិញ។
លោកដូណាល់ត្រាំស្តីបន្ទោសចិនអស់រយៈពេលជាច្រើនខែមកហើយចំពោះការចម្លងមេរោគដល់សហរដ្ឋអាមេរិក ដែលមេរោគរាតត្បាតនេះជះឥទ្ធិពលដល់សេដ្ឋកិច្ចអាមេរិកយ៉ាងខ្លាំង ព្រមទាំងប៉ះពាល់ដល់ក្តីសង្ឃឹមសម្រាប់ការបោះឆ្នោតសារជាថ្មីនៅខែកញ្ញា។
សូមរម្លឹកផងដែរថា ប្រធានាធិបតីអាមេរិកបានប្រកាសថា គាត់បានចុះហត្ថលេខាលើច្បាប់ និងបទបញ្ជាប្រតិបត្តិឲ្យចិនទទួលខុសត្រូវទៅលើការគាបសង្កត់របស់ច្បាប់សន្តិសុខជាតិថ្មីនៅទីក្រុងហុងកុង៕
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ