ក្រសួងអប់រំ យុវជន និងកីឡា ស្នើដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ របស់សិស្សានុសិស្សតែម្តងគត់នៅថ្ងៃចូលរៀនដំបូង
ក្រសួងអប់រំ យុវជន និងកីឡា ស្នើដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ របស់សិស្សានុសិស្សតែម្តងគត់នៅថ្ងៃចូលរៀនដំបូងលើកលែងតែករណីចាំបាច់។
យោងតាមផេក Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំសិស្សានុសិស្សក្នុងការថែរក្សា និងប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយក្រសួងស្នើដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យប័ណ្ណណចាក់វ៉ាក់សាំងរបស់សិស្សានុសិស្សតែម្តងគត់នៅថ្ងៃចូលរៀនដំបូង មិនចាំបាច់ត្រួតពិនិត្យនៅថ្ងៃបន្តបន្ទាប់ឡើយ លើកលែងតែករណីចាំបាច់ អាចបង្ហាញច្បាប់ចម្លងជាការស្រេច។
ត្រូវណែនាំដល់សិស្សានុសិស្សឱ្យចេះថែរក្សាប័ណ្ណណចាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវ ហើយត្រូវថតចម្លងប័ណ្ណចាក់វ៉ាក់សាំងដាក់តាមខ្លួនជាប្រចាំ៕
#សេចក្ដីណែនាំ #វ៉ាក់សាំង #Vaccine
ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា